បច្ចេកវិទ្យា
ប្រយ័ត្នជាមួយកម្មវិធីមេរោគថ្មីរបស់ Android ដែលអាចលួចយកទិន្នន័យធនាគារ និងលេខសម្ងាត់ផ្សេងៗ
កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាបានផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីមេរោគប្រភេទថ្មីសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ព្រោះអាចមានគេលួចយកទិន្នន័យសំខាន់ៗ ហើយកំពុងត្រូវបានចែកចាយនៅក្នុងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។

កម្មវិធីមេរោគថ្មីនេះមានឈ្មោះថា TeaBot ត្រូវបានអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យារកឃើញកាលពីខែមករាកន្លងទៅ។ កាលពីដើមខែឧសភា កម្មវិធីមេរោគនេះក៏ត្រូវបានចែកចាយសម្រាប់លួចយកទិន្នន័យដើម្បីជ្រៀតចូលទៅក្នុងគណនីធនាគារមួយចំនួននៅក្នុងប្រទេសបែលហ្សុិក និង ហូឡង់។

បើតាមក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មេរោគនេះគឺបង្កើតឡើងដើម្បីលួចយកព័ត៌មានសំខាន់ៗមានដូចជា លេខគណនី លេខសម្ងាត់ និងសារ SMS ដើម្បីអាចឱ្យពួកជនខិលខូចចូលទៅក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់បាន។
ក្រៅពីទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់ កម្មវិធីនេះក៏អាចទាញយកទិន្នន័យពី keyboard និងថតរូបភាពស្គ្រីនបានទៀតផង។ កម្មវិធីមេរោគនេះអាចចូលទៅក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់បានដោយបន្លំធ្វើជាកម្មវិធីដែលមានមុខងារចាំបាច់មានដូចជា TeaTV, VLC Media Player, DHL និង UPS។

ដោយមើលឃើញពីគ្រោះថ្នាក់ក្នុងការទាញយកកម្មវិធីដែលមិនមានប្រភពច្បាស់លាស់នេះហើយ បានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំអ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះយើងមិនអាចបញ្ជាក់បានថា តើកម្មវិធីទាំងនោះជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ ៧ ចំណុចបង្កើតលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីក្នុងប្រព័ន្ធឌីជីថល
ចុចអាន៖ ព្រមាន! មុខងារ Night Shift នៅលើស្រ្គីនគ្មានប្រយោជន៍សម្រាប់ដំណេកឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


