Connect with us

បច្ចេកវិទ្យា

មិនចង់ឲ្យ Hacker លួចយកទិន្នន័យបាន ប្រញាប់ប្រើវិធីនេះ លើទូរស័ព្ទភ្លាម

បានផុស

នៅ

បើទោះបីជាមានកម្មវិធីមួយចំនួនដូចជា spyware ដែលជាមេរោគលួចចូលយកទិន្នន័យសំខាន់ៗ ពីក្នុងទូរស័ព្ទបានក្ដី។ យ៉ាងណាមិញ ក្នុងនាមយើងជាម្ចាស់​ទូរស័ព្ទ​ មិនថាជា​ប្រព័ន្ធ iOS ឬ Android យើង​ក៏​អាច​ការពារ​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នេះ ​ពី​ក្រុម hacker បាន​ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ រក្សាទូរស័ព្ទឲ្យ​មាន​សុវត្ថិភាព យើងអាចកាត់បន្ថយហានិភ័យពីមេរោគទាំងនោះបាន ដោយ​ត្រូវ​ប្រាកដថា ​ទូរសព្ទរបស់​យើង​ប៉ះតែមនុស្សដែល​យើងទុកចិត្ត​ និងស្គាល់គេច្បាស់​ប៉ុណ្ណោះ។ បើមានមនុស្សណាម្នាក់​ មានបំណង​​ចង់​ធ្វើចារកម្មនៅលើទូរស័ព្ទដោយមិនប៉ះវា នោះជារឿង​លំបាក​ណាស់ ក្នុងការដំឡើង spyware ដោយមិនបានប្រើទូរស័ព្ទ យើងផ្ទាល់។

២ ត្រូវមានលេខកូដពេលចូលប្រើ វិធីនេះងាយៗ មិនពិបាក គ្រាន់តែចាក់សោទូរស័ព្ទ​របស់អ្នក ដោយប្រើពាក្យសម្ងាត់ កូដ PIN ឬស្នាមក្រយ៉ៅដៃ​ ដែល​មានសុវត្ថិភាព​បំផុត ហើយបើកការផ្ទៀងផ្ទាត់សម្រាប់​ការដំឡើង​កម្មវិធី​ផ្សេងៗ។

៣ ដំឡើងតែកម្មវិធីដែលទុកចិត្តប៉ុណ្ណោះ នៅពេល​ជ្រើសរើសកម្មវិធីនៅក្នុង App Store រកមើលកម្មវិធីដែលអាចទុកចិត្ត​បាន ជាមួយ​នឹងមូលដ្ឋានអ្នកប្រើប្រាស់ដែលបានបង្កើតឡើង​យ៉ាងល្អ​ និងមានការធានាច្បាស់លាស់។ សូមប្រយ័ត្នជាពិសេស ជាមួយកម្មវិធីសាមញ្ញដូចជាម៉ាស៊ីនគិតលេខ ដែលអាចត្រូវបានដាក់​បញ្ចូលគ្នា​យ៉ាងរហ័ស ដើម្បីលាក់ spyware ។ ដូចដែលយើងបានឃើញជាមួយនឹងកម្មវិធី VPN ឥតគិតថ្លៃ ការ​ទាញយកច្រើន និងការវាយតម្លៃរបស់អ្នកប្រើប្រាស់​ល្អ មិនមែនជា​សញ្ញានៃ​ការជឿ​ទុកចិត្តបំផុត​នោះ​ទេ។

៤ ប្រយ័ត្នជាមួយតំណចូល មធ្យោបាយងាយស្រួលបំផុតរបស់ក្រុម hacker ក្នុងការដំឡើង spyware ពីចម្ងាយ គឺបញ្ចុះបញ្ចូលម្ចាស់ទូរស័ព្ទឲ្យ​ដំឡើងវា។ ក្នុងឧទាហរណ៍មួយ មនុស្សនៅក្នុងប្រទេសវៀតណាម​ ត្រូវបានផ្ញើតំណភ្ជាប់ទៅកាន់កម្មវិធី​ដែលត្រូវបានសម្របសម្រួល​នៅក្នុង Google Play Store ហើយបានបញ្ចុះបញ្ចូល​ឲ្យ​ទាញយកពួកវា។ ដោយសារតែកម្មវិធីមាននៅក្នុងហាងផ្លូវការ អ្នកប្រើប្រាស់ជាច្រើន​បានជឿជាក់ខ្លាំង។ សូមប្រយ័ត្នជាមួយសារ SMS ដែលមិននឹកស្មានដល់មួយចំនួន ព្រោះពួកវាធ្លាប់បានប្រើដើម្បីធ្វើឲ្យ​គាំង iPhone និងជ្រៀតចូលទូរស័ព្ទ Android បានយ៉ាងរហ័ស។

៥ ធានាសុវត្ថិភាពទិន្នន័យ ប្រើពាក្យសម្ងាត់ដ៏រឹងមាំ​ និងមិនងាយ​មានអ្នកណា hack យកបានសម្រាប់គណនី អនឡាញរបស់យើង​ទាំងអស់។ ប្រសិនបើមានមនុស្ស​ណាម្នាក់ ស្គាល់​ពាក្យ​សម្ងាត់ iCloud របស់​អ្នក ពួកគេអាចចូលប្រើទិន្នន័យពីចម្ងាយក្នុងទូរស័ព្ទរបស់​យើង ​ដោយ​ប្រើ​ដំណោះស្រាយ​ដូចជា Cocospy ជាដើម ។

៦ កុំ jailbreak ឬ root លើទូរស័ព្ទផ្ដេសផ្ដាស វានឹងមានសុវត្ថិភាពជាង ប្រសិនបើឧបករណ៍របស់អ្នកដំណើរការទាំងស្រុង ​នៅក្នុងការការពារនៃប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Spyware អាច​ត្រូវ​បាន​ដំឡើង​យ៉ាង​ងាយ​ស្រួល​ជាង​មុន​ នៅ​លើ​ទូរស័ព្ទ​ដែល​បាន​ចាក់​ឬស និង​ jailbreak ហើយ​ឧបករណ៍​របស់​អ្នក​ អាច​ងាយ​នឹង​មាន​មេរោគ។ ដូច្នេះកុំចេះតែធ្វើអីលើទូរស័ព្ទផ្ដេសផ្ដាស​​ ប្រសិនបើយើងមិនស្គាល់ ឬដឹងច្បាស់ ពីប្រភពនោះច្បាស់ការនោះទេ។

ទូរស័ព្ទត្រូវអាប់ដេតជានិច្ច ការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទដៃ​ អាចធ្វើឲ្យសុវត្ថិភាពប្រសើរឡើងដោយលុបគុណវិបត្តិដែលត្រូវបានរកឃើញ​ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយ។ ការអាប់ដេត iOS បានទាន់ពេល នឹងត្រូវបាន​ការពារពីក្រុមហ៊ុន Apple ប្រសិនបើវាត្រូវបាន Jailbreak ពីមុនមក។

៨ គ្រប់គ្រងការអនុញ្ញាត និងតឹងរ៉ឹង​លើ​ទូរស័ព្ទ កុំផ្តល់ការអនុញ្ញាត​ឲ្យ​កម្មវិធីប្រើប្រាស់ទីតាំងរបស់​យើង ឬចូលប្រើរូបថត​ដោយគ្មានហេតុផល។ សូមប្រយ័ត្នជាមួយកម្មវិធីផ្លូវការមួយចំនួន ក៏ជានុយទាក់អ្នកនិយមប្រើស្មាតហ្វូននាសម័យនេះដែរ។ កម្មវិធី Find My Friends នៅលើ iPhone អាចត្រូវបានប្រើដើម្បីកំណត់ទីតាំងមនុស្ស និងឧបករណ៍ ហើយកម្មវិធី Find My Device និង Family Link របស់ Google ធ្វើដូចគ្នានៅលើ Android ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ

ចុចអាន៖លក្ខខណ្ឌសុវត្ថិភាពតាមអ៊ីនធឺណិតសំខាន់ៗទាំង ២០ គ្រប់គ្នាគួរដឹងក្នុងសម័យឌីជីថលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម