បច្ចេកវិទ្យា
ស្វែងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា 3D Printing
3D Printing គឺជាបច្ចេកវិទ្យាផលិតកម្ម (Manufacturing Technology) មួយដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ចាប់តាំងពីពេលនោះមក បច្ចេកវិទ្យានេះបានវិវត្តន៍ខ្លួនពីឧបករណ៍ បង្កើតគំរូរហ័ស (Rapid Prototyping Tool) ទៅជាបច្ចេកវិទ្យាផលិតកម្មពេញលេញ ដែលត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិតកម្ម។ តើការប្រើប្រាសបច្ចេកវិទ្យាប្រភេទនេះ មានគុណប្រយោជន៍អ្វីខ្លះ?

មជ្ឃមណ្ឌុលកម្ពុជា ៤.០ បានបង្ហាញឱ្យដឹងអំពីគុណសម្បត្ដិមួយចំនួននៃបច្ចេកកវិទ្យា 3D Printing នេះរួមមាន៖
១. គុណសម្បត្តិប្រកួតប្រជែង (Competitive Advantage)៖ បច្ចេកវិទ្យា 3D Printing ផ្តល់នូវសមត្ថភាព ក្នុងការកាត់បន្ថយពេលវេលាសម្រាប់ការធ្វើគំរូ ដែលមានអត្ថប្រយោជន៍សម្រាប់អាជីវកម្មក្នុងការពង្រឹង គុណភាពផលិតផលឱ្យកាន់តែប្រសើរ ហើយធ្វើការកែលម្អក្នុងរយៈពេលខ្លី។ បច្ចេកវិទ្យានេះ អនុញ្ញាតដោយហេតុថា វាអាចបង្កើតឱ្យអាជីវកម្មធ្វើការចែកចាយផលិតផលចូលទីផ្សារមុនដៃគូប្រកួតប្រជែងគំរូបានញឹកញាប់ និងមានភាពរហ័ស ព្រមទាំងធ្វើឱ្យផលិតផលមានភាពល្អឥតខ្ចោះទៀតផង។
២. ល្បឿន (Speed)៖ មុនពេលការមកដល់នៃបច្ចេកវិទ្យា 3D Printing អាជីវកម្មប្រើប្រាស់ពេលជាច្រើន សប្ដាហ៍ដើម្បីអាចបញ្ចេញនូវផលិតផលរបស់ខ្លួន ហើយរាល់ការកែតម្រូវចាំបាច់ត្រូវរៀបចំឡើងវិញនូវដំណើរការជាសារថ្មី និងចំណាយពេលយូរដើម្បីអាចបញ្ចេញជាផលិតផលសម្រេច។ យ៉ាងណាមិញ បច្ចេកវិទ្យា 3D Printing បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មការធ្វើការរចនាផលិត និងធ្វើការសាកល្បង ដោយពុំចំណាយពេលច្រើនឡើយ។
៣. កាត់បន្ថយការចំណាយ (Cost Reduction)៖ ការបោះពុម្ព 3D ចំណាយទាបជាងការបោះពុម្ពបែប បុរាណទៅលើការផលិត ដោយហេតុថាវិធីសាស្រ្តគំរូបែបបុរាណ ដូចជា ការប្រើប្រាស់ម៉ាស៊ីន CNC ដែលតម្រូវឱ្យមានម៉ាស៊ីនដែលមានតម្លៃថ្លៃ, ថ្លៃពលកម្មខ្ពស់ និងតម្រូវឱ្យមានអ្នកបច្ចេកទេសក្នុងការគ្រប់គ្រង។ ការប្រើប្រាស់បច្ចេកវិទ្យា 3D Printing កាត់បន្ថយចំណាយថ្លៃដើមព្រមទាំងថ្លៃក្នុងដំណើរការផលិតកម្ម ដូចជា ម៉ាស៊ីន និងពលកម្ម ហើយប្រើប្រាស់វត្ថុធាតុដើមតិចផងដែរ។
៤. គុណភាព និងភាពស៊ីសង្វាក់គ្នា (Quality and Consistency)៖ បច្ចេកវិទ្យា 3D Printing អាចពង្រឹង នូវគុណភាព និងភាពស៊ីសង្វាក់គ្នា ជាក់ស្ដែងបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ក្នុងការតាមដានខ្សែច្រវាក់ ផលិតកម្មទាំងក្នុងអំឡុងពេលនៃការផ្គុំផលិតផល, តាមដានជំហានបន្តបន្តាប់ និងការលើកកម្ពស់ការ រចនាផលិតផលជាដើម។ ការធ្វើបែបនេះធានាបានថាផលិតផលមានគុណភាពខ្ពស់ និងដំណើរការ បានកាន់តែប្រសើរ។
៥. កាត់បន្ថយការខូចខាត (Reduction Error)៖ ដោយហេតុថាបច្ចេកវិទ្យា 3D Printing ពង្រឹងនូវ គុណភាព និងភាពស៊ីសង្វាក់គ្នាក្នុងខ្សែច្រវាក់ផលិតកម្ម ដូចនេះបានធ្វើឱ្យអាជីវកម្មអាចកាត់បន្ថយ ហានិភ័យនៅក្នុងផលិតកម្មរបស់ខ្លួន។ បច្ចេកវិទ្យា 3D Printing អនុញ្ញាតឱ្យអ្នករចនាធ្វើការផ្ទៀងផ្ទាត់គំរូជាមុន ដើម្បីស្វែងរកនូវកំហុស និងការខូចខាតណាមួយទាក់ទងនឹងផលិតផល មុននឹងឈានដល់ដំណាក់កាលនៃការផលិត។
៦. និរន្តរភាព (Sustainability)៖ ខណៈពេលដែលការប្រើប្រាស់នូវវិធីសាស្ត្របែបប្រពៃណីក្នុងដំណើរការ ផលិតត្រូវបានគេមើលឃើញថាមានភាពខ្ជះខ្ជាយនៃវត្ថុធាតុដើម និងពុំអាចធ្វើឱ្យប្រើឡើងវិញឡើយ ខណៈដែលបច្ចេកវិទ្យា 3D Printing ត្រូវបានអ្នកជំនាញមើលឃើញថាជាជម្រើសល្អជាងការផលិតបែបប្រពៃណី ក្រោមហេតុផលថាបច្ចេកវិទ្យានេះធ្វើការប្រើប្រាស់ជាច្រើនសារ និងអាចកែច្នៃឡើងវិញ។ ហើយកាកសំណល គឺមានភាពតិចតួច និងមានផលប៉ះពាល់ដល់បរិស្ថានក្នុងកម្រិតតិចតួចបំផុត។ ជាឧទហរណ៍ វត្ថុធាតុដើមដូចជា Thermoplastic ជាដើមអាចធ្វើការរំលាយបានម្តងហើយម្តងទៀត។
សូមបញ្ជាក់ឱ្យដឹងផងថា 3D printing សំដៅដល់បច្ចេកវិទ្យាផលិតកម្មដែលបំប្លែងការរចនា CAD (Computer-Aided Design) ឬកម្មវិធី Software ផ្សេងៗ ទៅជា Three-Dimensional Solid ដោយដាក់ជាស្រទាប់ស្តើងៗនៃវត្ថុធាតុនីមួយៗជាបន្តបន្ទាប់ ឬនិយាយយ៉ាងសាមញ្ញថា 3D Printing ជាបច្ចេកវិទ្យាបំប្លែងការរចនានិម្មិតទៅជាវត្ថុរូបវន្ត។ នេះជាការសង្ខេបដកស្រង់ចេញពីករណីសិក្សាក្នុងប្រទេសកម្ពុជា, តំបន់អាស៊ាននិងសហរដ្ឋអាម៉េរិក របស់មជ្ឃមណ្ឌុលកម្ពុជា ៤.០៕
អត្ថបទ៖ ផល ធារិត
-
វប្បធម៌ ជំនឿ៤ ថ្ងៃ មុន
ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
វប្បធម៌ ជំនឿ២ ថ្ងៃ មុន
ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់ក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
មានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ