បច្ចេកវិទ្យា
តើបច្ចេកវិទ្យា 5G ជួយអ្វីខ្លះទៅដល់អាជីវកម្ម?
កំណើនយ៉ាងគំហុកនៃការតភា្ជប់ និងការប្រើប្រាស់អ៊ីនធឺណិតក្នុង ស្រុក បានជំរុញ និងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ រួមមាន វិធីសាស្ត្រនៃការប្រាស្រ័យទាក់ទង, ការ ទទួលបានព័ត៌មាន, ការចែករំលែកព័ត៌មាន និងការធ្វើអាជីវកម្ម ជាដើម។

កំណើននេះក៏មានការចូលរួមពីកត្តាសំខាន់ៗជាច្រើន រួមមាន លទ្ធភាពក្នុងការប្រើប្រាស់ នូវស្មាតហ្វូនរបស់ប្រជាជន, វិសាលភាពនៃបណ្តាញទូរសព្ទក្នុងស្រុក និងការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងប្រទេស ជាដើម។
យោងតាមមជ្ឃមណ្ឌុលកម្ពុជា ៤.០ បានឱ្យដឹងអំពីអត្ថប្រយោជន៍បច្ចេកវិទ្យា 5G ទៅលើ អាជីវកម្មរួមមាន៖
ឱកាសថ្មីៗសម្រាប់អាជីវកម្ម៖ បច្ចេកវិទ្យា 5G បានជួយឱ្យការធ្វើទំនាក់ទំនងកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាង មុន ដែលជួយឱ្យអាជីវកម្មអាចពង្រីកប្រតិបត្តិការរបស់ពួកគេទៅកាន់ទីផ្សារថ្មី ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើឱ្យ អាជីវកម្មមានភាពរីកចម្រើន។ BusinessTechWeekly បានលើកឡើងពីឱកាសថ្មីៗនៃការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់អាជីវកម្មក្នុងវិស័យកសិកម្ម ដែលជួយក្នុងការគ្រប់គ្រងកាកសំណល់, ការត្រួតពិនិត្យសុវត្ថិភាពបសុសត្វ (សត្វចិញ្ចឹម) និងការគ្រប់គ្រងដំណាំដោយស្វ័យប្រវត្តិ។
សម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យានេះត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាមួយដែលជំរុញដល់ការកសាង រោងចក្រឆ្លាតជាមួយសកម្មភាពសំខាន់ៗ ដោយអាចជួយគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់ និងថែទាំ ឧបករណ៍ជាដើម។
ឯវិស័យដឹកជញ្ចូនវិញ ការប្រើប្រាស់បច្ចេកវិទ្យា 5G បានជួយសម្រួលដល់ផ្នែកសំខាន់ៗជាច្រើន ដូចជា ធ្វើឱ្យ ប្រព័ន្ធទំនាក់ទំនង Vehicle to Vehicle (V2V) កាន់តែមានដំណើរការល្អ, ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កាន់តែប្រសើរ, ការរៀបចំប្រព័ន្ធគ្រប់គ្រង ចរាចរណ៍ឆ្លាតវៃ ឬប្រព័ន្ធឆ្លើយតបឆ្លាតវៃនៅពេលមានបញ្ហាចរាចរណ៍ និងគ្រប់ គ្រងទំនិញកាន់តែមាន ប្រសិទ្ធភាព។
ការបង្កើនប្រសិទ្ធភាពនៃអាជីវកម្ម៖ បច្ចេកវិទ្យា 5G បានជំរុញការផ្ទេរទិន្នន័យកាន់តែលឿន ដែលជួយឱ្យអាជីវកម្មអាច ដំណើរការ និងប្រើប្រាស់ទិន្នន័យ ដើម្បីវិភាគក្នុងពេលវេលាជាក់ស្តែងពីតម្រូវការចំនួនផលិតផល ដែលនឹងជួយឱ្យ អាជីវកម្មអាចធ្វើការសម្រេចចិត្តបានឆាប់រហ័ស។
បច្ចេកវិទ្យា 5G ក៏ធ្វើឱ្យការផ្តល់សេវាកម្មជូន អតិថិជនកាន់តែមានភាពរហ័ស, លទ្ធភាពដោះស្រាយបញ្ហា និងសុវត្ថិភាព ខ្ពស់ ដែលធ្វើឱ្យទំនាក់ទំនង របស់អាជីវកម្មកាន់តែមានភាពប្រសើរឡើង ដូចនេះអាជីវកម្មក៏អាចរក្សានូវអតិថិជនចាស់ និងស្វែងរក អតិថិជនថ្មីបានផងដែរ។ បន្ថែមពីនេះ បច្ចេកវិទ្យានេះក៏បានជំរុញស្វ័យប្រវត្តិកម្មការងារ, ជំរុញផលិតភាព របស់អាជីវកម្ម និងកាត់បន្ថយការចំណាយ។
យោងតាមរបាយការណ៍របស់គេហទំព័រ DATA REPORTAL កម្ពុជាមានប្រជាជនប្រមាណ ១១,៣៧ លាននាក់ ស្មើនឹង ៦៧,៥ ភាគរយ ដែលកំពុងប្រើប្រាស់អ៊ីនធឺណិតគិតត្រឹមដើមឆ្នាំ ២០២៣។ ក្នុងនោះកម្ពុជាមានអ្នកប្រើប្រាស់ បណ្តាញសង្គមប្រមាណជា ១០,៩៥ លាននាក់ ស្មើនឹង ៦៥ ភាគរយ នៃចំនួនប្រជាជនសរុប។ សម្រាប់ការតភ្ជាប់ទូរសព្ទ ចល័តសរុបមានចំនួនប្រមាណជា ២២,១៦ លាន គ្រឿងដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា តួលេខនេះស្មើនឹង ១៣១,៥ ភាគរយនៃចំនួនប្រជាជនសរុប៕
អត្ថបត៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


