Connect with us

បច្ចេកវិទ្យា

realme 7 Series កាមេរ៉ា​លំដាប់ Flagship 64MP ultra clear នាំមុខ​ភាព​ពេញនិយម​ផ្នែក​ថតរូប ដែលមាន​ការវិវត្តន៍​កាន់តែ​ទាន់សម័យ​

បានផុស

នៅ

​កាលពី​ថ្មីៗ​នេះ realme ដែលជា​ក្រុមហ៊ុន​ដែល​ពេញនិយម​ខាង​បច្ចេកវិទ្យា បាន​នាំចូល​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី realme 7 Series ពីរ​ម៉ូ​ឌែ​ល​realme 7 Pro និង realme 7 ដែល​មាន​បំពាក់ កាមេរ៉ា 4 គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែ​ចុច​ថត នឹង​ទទួល​បាន​រូបភាព ដែលមាន​កម្រិត​ភាពច្បាស់​ល្អ ទោះជា​ពង្រីក​ធំ​ក៏​នៅតែ​មើលឃើញ​ច្បាស់​គ្រប់​ចំណុច​លម្អិត ទាំងនេះ​នាំមក​ជូន​អ្នកប្រើប្រាស់​នូវ បទពិសោធន៍​ឈានមុខ​គេ​។ រួម​ជាមួយនឹង​មុខងារ Nightscape Mode និង Night filter ជាច្រើន អ្នកប្រើប្រាស់ ​realme 7 series អាច​លេង filters ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន ដែល​អាច​ថត​បាន​រូប​ភាព ដែល​ឡូយ​ដូច​អ្នក ជំនាញ នាំមុខគេ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ​។​

​គុណភាព​រូបភាព​ច្បាស់​លំដាប់ Flagship ជា​ចំណុច​សំខាន់​នៃ​មូលដ្ឋានគ្រឹះ​កា​ថតរូប “Master Class”realme 7 Pro និង realme 7 បំពាក់​នូវ​កាមេរ៉ា​គោល​ទំហំ 64MP ដែលមាន​ទំហំ​សេន​ស័​រ​1/1.73​អ៊ី​ញ​ជា​ប្រភេទ​កាមេរ៉ា Sony IMX 682 f/1.8 ដែលមាន​សមត្ថភាព​ខ្លាំង​ស្រូបយក​ពន្លឺ​បាន​ខ្លាំង ព្រមទាំង​ប្រើ​បច្ចេកវិទ្យា Quad Bayer ដោយមាន​ការរួមបញ្ចូល​ភី​កសែ​ល​សមាសធាតុ​ ដែលមាន​កម្រិត​ខ្ពស់ ១,៦ 1.6μm​អាច​ផ្តល់នូវ​រូបថត​ដែលមាន​គុណភាព​ល្អ​ជាង​មុន​។ realme 7 Series អាច​ថតរូប​បាន​ទំហំ 6944*9248 ដែល​ទំហំ​នេះ​ធំ​ជាង​ទូរទស្សន៍ 4K រហូតដល់ 4 ដង​។ នៅក្នុង​ប្លង់​ដែលមាន​ពន្លឺព្រះអាទិត្យ​ទោះ បី​ជាមាន​ការពង្រីក ១០០ ភាគរយ​ក៏ដោយ ក៏​រូបភាព​នៅតែ​ច្បាស់​។​

(Source: Mr. LUN – realme creative photography pioneer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថភាព​ថតរូប​កា​ន់​តែ​ខ្លាំង លែង​មាន​បញ្ហា​ចំពោះ​ការ​ថត​យក​រូបភាព​ច្បាស់​

​មិន​ត្រឹមតែ​កាមេរ៉ា​គោល​64MP លេន​ទូលាយ លេន​ម៉ាក្រូ និង​លេន​ Portrait របស់ ​realme 7 series ក៏​មាន​សមត្ថភាព​អស្ចារ្យ​ផងដែរ ។ កាមេរ៉ា​លេន​ទូលាយ 8MP 119​ដឺ​ក្រេ លេន​ម៉ាក្រូ​2MP រួមជា​មួយ និង​លេន​Portrait 2MP ធ្វើ​ឲ្យ​មុខងារ realme 7 series កាន់​តែមាន​សមត្ថភាព​ខ្លាំង ។ realme 7 series កាមេរ៉ា​មាន​សមត្ថ​ភាព​ខ្លាំង អាច​បំពេញ​នូវ​តម្រូវ​ការ​ថតរូប​របស់​អ្នកប្រើប្រាស់​ជាមួយ នឹង​ដំណោះស្រាយ​ដ៏​ល្អ ជួយ​ដល់​អ្នកប្រើប្រាស់ ដើម្បី​កត់ត្រា​នូវ​ការរស់នៅ​ប្រចាំថ្ងៃ​។​

(Source: Mr. LUN – realme creative photography pioneer)

​ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ 32MP មានមុខ​ងារ Nightscape Portrait ដែល​អាច​ចាប់​យក​របស់​អ្នក​បាន​ច្បាស់​។​មុខងារ​វីដេអូ នៃ​កាមេរ៉ា​មុខ​ក៏មាន​ការវិវត្តន៍​យ៉ាង​ខ្លាំង​ផង​ដែរ ដែល​អាច​ថត​វីដេអូ​យឺតៗ​(slo-mo) ច្បាស់​បាន​កម្រិត 1080 ក្នុង​ល្បឿន 120fps ថែមទាំង​អាច​រក្សា​លំនឹង​បាន​យ៉ាង​ល្អ​ថែម​ទៀតផង ពិតជា​សក្តិសម​បំផុត​សម្រាប់​ការថត​Vlog ។​

​មុខងារ Filters ជាច្រើន ជំរុញ​ឲ្យ​ការថតរូប​កាន់​រីករាយ​មួយកម្រិត​ទៀត​

​បន្ថែម​ពីលើ​នេះ​ទៀត realme 7 Pro នៅមាន​មុខងារ​ពិសេស​បន្ថែមទៀត​គឺ Pro Nightscape ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​ថត​យក​រូបភាព ដែលមាន​ពន្លឺ​ភ្លឺ​ច្បាស់ និង​ទាក់ទាញ ដោយ​មានការ​សំយោគ​ពហុ​រូបភាព​បញ្ចូល​គ្នា​លើសពី​ការរំពឹងទុក​របស់​យើង​។ realme 7 Series ក៏មាន​មុខងារ Starry Mode ដែល​យើង​អាច​ថត​យក​ហ្វូង​ផ្កាយ​បាន​យ៉ាង​ស្រស់ស្អាត​។ បន្ថែម​ពីនេះ realme 7 Series មានមុខ​ងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold ដូច្នេះ​អ្នកប្រើប្រាស់​អាច​ថត​យក​រូបភាព​កាន់តែ​ស្អាត​ប្លែក វា​ក៏​ជាការ​កម្សាន្ត​មួយទៀត​សម្រាប់​ការថតរូប​។

(Flamingo Night filters)

​កាន់តែ​ភ្ញាក់ផ្អើល​ជាមួយ​មុខងារ AI Color Portrait បង្កើត​វីដេអូ​របស់​អ្នក​កាន់តែ​លេចធ្លោ

​ប្រសិនបើ​អ្នក​មិន​ចេះ ប៉ុន្តែ​ចង់បាន​វី​ដេអូ​ដែល​ល្អ មុខងារ AI Color Portait របស់ realme 7 pro គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចេះ​សោះ ។ AI Color Portait នឹង​សម្គាល់​មនុស្ស​ឬ​វត្ថុ ឲ្យ​រក្សា​ពណ៌​នៅ​ដដែល ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ក្លាយ​ជា​ពណ៌​ស​ខ្មៅ ដែល​វា​ប្រៀបដូចជា​ការថត​កុន​ខ្នាត​ធំ​។

​អ្នក​មិនចេះ​ថតរូប ហើយ​យល់ថា​គ្មានអ្វី​ថ្មី​? ចឹ​ង​សាកមើល realme 7 series វិញ​ម្តង​មើល ដែលមាន​មុខងារ​ថ្មីៗ​កម្សាន្ត​ជាច្រើន ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ចំណាប់អារម្មណ៍​ក្នុងការ​បង្កើត​រូបភាព​យ៉ាង​ពេញលេញ​ជាមួយនឹង​ការច្នៃប្រឌិត “​ហ៊ាន​ឆ្ពោះទៅមុខ​” ទោះជា​អ្នក​មិនចេះ​ថតរូប​ក៏​អាច​ថត​ចេញ បាន​ដូច​អ្នកជំនាញ​ផងដែរ ធ្វើឲ្យ​អ្នកទទួលបាន​បទពិសោធន៍​កាន់តែ​អស្ចារ្យ ។ ចាប់ពី​ថ្ងៃនេះ រាល់​អតិថិជន​ដែល​បានធ្វើ​ការបញ្ជាទិញ​ទុក​មុន​នូវ realme 7 series នៅតាម​បណ្តា​ហាង​នាៗ នឹងមាន​ការ​ថែម​ជូន​កាដូ​ពិសេស​ដូចជា ដប​ទឹក​, កាស​ក្តោប​, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍​) និង ចំពោះ​ការ​ដាក់លក់​លើកដំបូង គឺ​នៅ​ថ្ងៃទី​៩​ខែតុលា​នេះហើយ៕

អត្ថបទពាណិជ្ជកម្ម​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម