បច្ចេកវិទ្យា
ល្មមដូរទូរសព្ទថ្មីហើយ ! realme 7i ស្មាតហ្វូនកាមេរ៉ា 4គ្រាប់64MP ថាមពលថ្មធំ5000mAhនិងអេក្រង់កម្រិត90Hz ដែលមានតម្លៃក្រោម250ដុល្លារអាចចាប់ផ្តើមpre-orderបានហើយ
ភាពងាយស្រួលនិងមុខងារដ៏សម្បូរបែបនៃផ្នែកកាមេរ៉ានៃស្មាតហ្វូន ធ្វើឲ្យមនុស្សជាច្រើនអាចកត់ត្រាការរស់នៅបានតាមចិត្ត ឃើញនូវភាពស្រស់ស្អាតនៃជីវិត។
ថ្ងៃទី16 ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យា បានដាក់ប្រកាសជាផ្លូវការនូវ realme 7i “ស្មាតហ្វូនកាមេរ៉ា4គ្រាប់ 64MP ដែលមានតម្លៃក្រោម250ដុល្លារដំបូងគេនៅកម្ពុជា” ហើយនេះក៏ជាលើកដំបូងដែលrealme បានយកបច្ចេកវិទ្យាកាមេរ៉ា4គ្រាប់ 64MPលំដាប់Flagshipមកបំពាក់លើជួរតម្លៃ249ដុល្លារ រួមជាមួយនឹងថាមពលថ្មធំ5000mAh អេក្រង់កម្រិត90Hz ធ្វើឲ្យវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យជាងគេ ដែលបាននាំមកនូវបទពិសោធន៍ក្នុងតម្លៃកាន់តែសមរម្យ ធ្វើការបញ្ជាទិញទុកមុនឥឡូវនេះនឹងមានការថែមជូននូវកាដូជាច្រើន។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i “64MP Power Master” ម៉ូឌែលនេះបានបំពាក់នូវកាមេរ៉ា Ultra Clear 4គ្រាប់ ថាមពលថ្មធំ5000mAh រួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន18W និងមានកម្រិតអេក្រង់90Hz បំពាក់នូវបន្ទះឈីបSnapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Aurora Green និងពណ៌ Porla Blue ។

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ realme 7i បានបំពាក់នូវកាមេរ៉ា4គ្រាប់64MP Ultra Clearដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អផងដែរ ដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថត វានឹងមានSoftwareកែសម្រួលបានយ៉ាងល្អ ។ មានកាមេរ៉ា8MP Ultra Wide angle Lenកាមេរ៉ាលេនប្លង់ទូលាយ កាមេរ៉ា2MP Ultra Macro Mode សម្រាប់ថតជិត និងកាមេរ៉ា2MP សម្រាប់ថតPortrait Mode មិនត្រឹមតែធ្វើឲ្យអ្នកប្រើប្រាស់រីករាយ នៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ។

realme 7i ថែមទាំងមានមុខងារ Night Filters ជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ធ្វើឲ្យការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរកាមេរ៉ាមុខ16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។

នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹងUIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ ។ សម្រាប់អ្នកដែលមិនចេះតែចូលចិត្តនិងចង់ធ្វើ Vlog គឺrealme 7i អាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។
ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ5000mAhរបស់realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃ អ្វីដែលសំខាន់នោះគឺ ថាមពលថ្ម5%អាចនិយាយWhatsAppបានរយៈពេល66នាទី ហើយការសាកលឿន18Wក៏អាចជួយសាកថ្មបានក្នុងរយៈពេលលឿនផងដែរ។

សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម គឺសុទ្ធតែអាចធ្វើឲ្យអ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន។
បន្ថែមជាមួយនឹងមុខងារកាមេរ៉ាលំដាប់Flagshipរបស់realme ឥឡូវនេះពួកយើងគ្រាន់តែប្រើស្មាតហ្វូនrealme 7iដែលមាន64MP គឺអាចថតបានរូបភាពដែលច្បាស់ដូចក្នុងភាពយន្តអញ្ចឹង ហើយនាអនាគត realme នឹងនាំយកមកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ នាំឲ្យអ្នកប្រើប្រាស់ដែល ប្រើស្មាតហ្វូនដើម្បីកត់ត្រា បង្កើត ចែករំលែកនិងមើលរូបភាពឬវីដេអូទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវrealme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែមជូនពិសេសនូវកាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី23ខែតុលា៕

អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ