បច្ចេកវិទ្យា
ស្ថាប័នCounterpointបានប្រកាសទិន្នន័យថ្មីបំផុត ៖ realmeបានក្លាយជាម៉ាកស្មាតហ្វូនដែល លក់បាន50លានគ្រឿងលឿនបំផុតក្នុងពិភពលោក !
យោងតាមស្ថាប័ន Counterpoint ដែលបានបង្ហាញនូវរបាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០ ដែលបានបង្ហាញថា ដែលចំនួនលក់របស់ realme ក្នុងទីផ្សារសកលមានចំនួនរហូតដល់ជាង50លានគ្រឿង ដោយគ្រាន់តែត្រឹមរយៈពេល 9ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿន ជាងគេក្នុងពិភពលោក។
នៅក្នុងត្រីមាសទី៣ឆ្នាំ២០២០ចំនួនលក់មានចំនួន១៤លាន៨០ម៉ឺនគ្រឿង បង្កើតនូវកំណត់ត្រាថ្មី ហើយ realme ក៏បានបន្តជាប់ជាក្រុមហ៊ុន ដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោករយៈពេល៤ត្រីមាសជាប់គ្នា និង ជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក។ រហូតមកដល់ត្រីមាសទី2ឆ្នាំ២០២០ realme បានជាប់ចំណាត់ថ្នាក់កំពូលទី4ក្នុងកម្ពុជា ហើយសម្រាប់ត្រីមាសទី3យើងទន្ទឹមរង់ចាំទាំងអស់គ្នា។

មានការលក់ចេញលឿនបំផុតនៅលើពិភពលោក រហូតដល់៥០លានគ្រឿង realme បានជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក
ដោយគោរពតាមស្មារតី “ឆ្ពោះទៅមុខ” realmeនៅតែបន្តនាំយកនូវផលិតផល ដែលមានមុខងារអស្ចារ្យការរចនាពេញនិយម និងមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក បង្កើតនូវការរស់នៅឆ្លាតវៃបែបពេញនិយម។ ជាមួយនឹងយុទ្ធសាស្ត្រ “ស្មាតហ្វូន+AIoT” realme បាននាំមុខក្នុងការបង្កើតនូវផលិតផលជាច្រើនចាប់តាំងពីលំដាប់ថវិការហូតដល់លំដាប់ Flagship ដោយមានការរចនា និង គ្រឿងបំពាក់មានគុណភាពល្អជាងក្នុងជួរតម្លៃដូចគ្នា ដែលអាចឲ្យអ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោកអាចទទួលបានបទពិសោធន៍ការរស់នៅ ដែលមានស្តង់ដារខ្ពស់។ នៅក្នុងទីផ្សារកម្ពុជា realme បាននាំមកដំបូងគេនូវស្មាតហ្វូនrealme X50 Pro ម៉ូឌែល 5G ដំបូងគេសម្រាប់ជួរតម្លៃដូចគ្នា realme 7 Pro មានការសាកលឿនបំផុត 65W SuperDart ដែលមានជួរតម្លៃ$350-$400 និង realme 7i ស្មាតហ្វូនទីមួយក្នុងជួរតម្លៃ$250 ដែលមានកាមេរ៉ា4 គ្រាប់64MP ហើយនៅថ្ងៃទី10 ខែវិច្ឆិកា នេះនឹងមាននាំមកស្មាតហ្វូនលំដាប់ថវិកាថ្មីrealme C15 ម៉ូឌែលទីមួយដែលមានថាមពលថ្មធំ6000mAh និង ការសាក18W។
ការបង្កើនល្បឿនក្នុងការរៀបចំឧបករណ៍ AIoT realme ប្រកាន់នូវយុទ្ធសាស្ត្រផលិតផល “1+4+N” មានស្មាតហ្វូនជាស្នូល ដែលអាចភ្ជាប់ជាមួយនឹងទូរទស្សន៍ កាស នាឡិកា និងបាសបំពងសំឡេងគ្របដណ្តប់នូវរាល់ការប្រើប្រាស់លក្ខណៈ “បុគ្គល គ្រួសារ និងការធ្វើដំណើរ”។ នៅក្នុងឆ្នាំនេះ realme នឹងដាក់ចេញនូវផលិតផល AIoT 50 ម៉ូឌែលជុំវិញពិភពលោក បន្តធ្វើឲ្យការរស់នៅរបស់យុវវ័យកាន់តែប្រសើរឡើង នៅថ្ងៃទី10 ខែវិច្ឆិកា នៅក្នុងទីផ្សារកម្ពុជានឹងមានការដាក់ប្រកាសនូវ នាឡិកាឆ្លាតវៃ Watch S ដែលអាចកាន់ថ្មបានយូរបំផុត សូមទន្ទឹមរង់ចាំទាំងអស់គ្នា។

មិនមានការបែងចែកវណ្ណ realme បានក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម
ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយមវ័យក្មេងមួយ realme បានបន្តជ្រើសយក “ការពេញនិយមរបស់យុវវ័យ”មកបង្ហាញពីនូវបុគ្គលិកលក្ខណៈរបស់ខ្លួនឯង និងសាកល្បងបន្តសហការជាមួយអ្នកច្នៃម៉ូដដ៏ល្បីក្នុងពិភពលោក និងអ្នកល្បីៗក្នុងវិស័យជាច្រើនទៀត បង្កើតនូវផលិតផលពេញនិយមជាច្រើន រួមគ្នាជាមួយយុវវ័យជុំវិញពិភពលោកបង្កើតនូវម៉ាកបច្ចេកវិទ្យាពេញនិយមជាមួយគ្នា។
កន្លងមក realmeជឿជាក់ថាការកែប្រែពិភពលោក គឺមិនមានការបែកចែកអ្វីនោះទេ ហើយចំនួនលក់50លានគ្រឿងក៏តំណាងឲ្យការជឿជាក់និងគាំទ្ររបស់អតិថិជន50លាននាក់ជុំវិញពិភពលោក។ ស្មារតី “ឆ្ពោះទៅមុខ” ដែលនាំឲ្យ realme និងអ្នកប្រើប្រាស់ទទួលបានសមិទ្ធផលយ៉ាងល្អ។ ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ realme មានគម្រោងនឹងបើកនូវrealme store ដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សាកល្បង និងមជ្ឈមណ្ឌលសេវាកម្មជួសជុលមួយដែលកាន់តែប្រសើរ ។

នាពេលអនាគត realme នឹងបន្ត “ឆ្ពោះទៅមុខ” ក្លាយជាផលិតផលបច្ចេកវិទ្យាជម្រើសទីមួយរបស់យុវវ័យកាន់តែច្រើន នឹង បន្តក្លាយជាក្រុមហ៊ុនកំពូលទាំង6 ក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ៕
អត្ថបទពាណិជ្ជកម្ម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


