ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍នៅរង្វង់មូលស្រអែម បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
នៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចររាចណ៍មួយរវាងម៉ូតូ និងម៉ូតូនៅចំណុចមុខផ្សារហេងភា រង្វង់មូលស្រអែម លើផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងរវាងម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីមសង់ និងម៉ូតូម៉ាក scoppy និងបណ្ដាលឲ្យអ្នកបើកម៉ូតូម៉ាក scoppy ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់ ធី ភេទស្រី អាយុ៤៨ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីចាត់ការតាមច្បាប់។ បើតាមសមត្ថកិច្ច ករណីគ្រោះថ្នាក់នេះ បណ្ដាលមកពីកត្តាឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


