ចរាចរណ៍
ចេញពីធ្វើម្ហូបឲ្យអ្នកជំងឺកូវីដ ត្រូវរថយន្ដបុកស្លាប់នៅច្បារអំពៅ
បុរសម្នាក់មានមុខរបរជាចុងភៅ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ ខណៈពេលដែលជនរងគ្រោះត្រឡប់ពីធ្វើម្ហូបជូនដល់អ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា នៅម៉ោងកើតហេតុមានរថយន្តសណ្តោងស៊ីទែនហ្គាស (L P G)ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ៤A ២៩៣៣ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត។ លុះទៅដល់ចុងខាងកើតវត្តនិរោធស្ថិតនៅក្នុងភូមិបឹងឈូកក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១S ១៨ ៤៨ បើកបរដោយឈ្មោះយៀត ជាវហង្ស ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចតាមចាប់បាន ឈ្មោះ ឡាំ ពិសី ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកទាំងយប់។

តាមភរិយាសពបាននិយាយថា ប្តីរបស់គាត់ទើបត្រឡប់មកពីធ្វើម្ហូបឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅខណ្ឌសែនសុខ។ លុះត្រឡប់មកដល់ចំណុចកើតហេតុមិនទាន់ដល់ផ្ទះផងក៏ជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិតតែម្តង៕
អត្ថបទ ៖ នរា



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់