Connect with us

ចរាចរណ៍

ក្មេងស្ទាវមួយក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើ​ប​ពីក្រោយ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

បានផុស

នៅ

​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើប​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​ អូឌី Q7 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA 1413 ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​បម្រុង​បត់​ឆ្វេង ​ភ្លាមនោះ​ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GI 1390 ក្នុង​ល្បឿន​លឿន​ប្រដេញ​គ្នា​ជាមួយ​ម៉ូតូ​ជា​ច្រើ​ន​គ្រឿង​ទៀត​មកពី​ក្រោយ​ក៏​ជ្រុល​បុក​គូទ​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។

ក្រោយ​កើ​ត​ហេតុ ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ជំនាញ​ធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ រងចាំ​ដោះស្រាយ​តាមច្បាប់​៕​

អត្ថបទ ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម