Connect with us

ចរាចរណ៍

ម៉ូតូធុនធំបុករថយន្ដកំពុង​បត់​ត្រឡប់ក្រោយ ដួលអូសជាច្រើនម៉ែត្រ​

បានផុស

នៅ

បុរស​ម្នាក់​បើករថយន្ត​ម៉ាក​CRV​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​អូស​ជាច្រើន​ម៉ែត្រ​រងរបួស​ធ្ងន់​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង៣០នាទី​យប់ ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅ​ចំណុច​មុខ​បុរី​ជីបម៉ុង​លែ​ន តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​CRV ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-4855​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត់​ឆ្វេងឆ្លងផ្លូវ​ត្រឡប់ក្រោយ​វិញ ខណ​:​នោះ​ក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង​ម៉ាក kawasaki ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​1GT-2207​ធ្វើដំណើរ​បញ្ច្រាស​ទិសដៅ​គ្នា​ ចាប់​ហ្វ្រាំង​មិនទាន់​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​អូស​ជាច្រើន​ម៉ែត្រ​ទៅ​បោក​ស៊ុមដើមឈើ​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់។ បន្ទាប់មក​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។ ​ចំណែក​តៃកុង​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម