ចរាចរណ៍
រថយន្តកូរ៉េបុកះ រថយន្ត២គ្រឿងរងការខូចខាត សំណាងមិនមានមនុស្សរងរបួស
បុរសម្នាក់បើកបររថយន្តកូរ៉េមួយគ្រឿង ក្នុងល្បឿនលឿនទាំងរថយន្តដាច់ហ្វ្រ័ង ក៏ជ្រុលបុករថយន្តម៉ាកព្រូសមួយគ្រឿង បើកឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តម៉ាកCRVមួយគ្រឿងទៀត សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2AZ 7349 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមចេញពីផ្លូវលំឆ្លងមហាវិថីសហព័ន្ធរុស្ស៊ី ខណៈឆ្លងជិតផុតទៅហើយស្រាប់តែមានរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH 4430 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលបុកគូទរថយន្តព្រូសផ្នែកខាងឆ្វេងពេញទំហឹងតែម្តង បណ្តាលឱ្យរងការខូចខាត ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តម៉ាកCRV ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AF 0335 ចំពីចំហៀងពេញទំហឹងបណ្តាលឱ្យបែកកង់ក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ សំណាងមិនមានមនុស្សរងរបួស។


បើតាមការបញ្ជាក់ពីម្ចាស់រថយន្តបង្កវិញបានឱ្យដឹងថា ដោយសារតែរថយន្តរបស់គាត់ដាច់ហ្វ្រ័ងចាប់មិនជាប់ទើបបង្កគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការសម្របសម្រួល តែដោយសារមិនត្រូវគ្នាទើបប្រគល់ឱ្យជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



