ចរាចរណ៍
ជិះរថយន្ដធ្លាក់ផ្លូវនៅលោកយាយម៉ៅពេជ្រនិល ទុករថយន្តចោល អាជ្ញាធរប្រកាសរកម្ចាស់
កំពង់ស្ពឺ ៖ កាលពីរសៀលថៃ្ងទី០៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានអំពីករណីរថយន្ដធ្លាក់ផ្លូវនៅចំណុចលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ103-104 ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ប្រភេទរថយន្តម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2BJ-1350 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

មុនកេីតហេតុសាក្សីបានឃេីញរថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានរេចង្កូតរួចបណ្ដាលឱ្យធ្លាក់ផ្លូវ។ ក្រោយហេតុការណ៍អ្នកបេីកបរមិនមានរងរបួសអ្វីនោះទេ (មនុស្សប្រុសតែម្នាក់ឯង) បានដេីរឡេីងមកលេីថ្នល់ថារង់ចាំបងប្អូនមកតាមក្រោយរួចបាត់ខ្លួន ពេលសមត្ថកិច្ចមកដល់ទីតាំងកេីតហេតុ ដោយការរង់ចាំអស់រយៈពេលមួយយប់មិនឃេីញម្ចាស់រថយន្ដមកវិញ នៅរសៀលថៃ្ងទី០៧ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច (លោកវរសេនីយ៍ទោ ពៅ នឿន អធិការរងស្រុកភ្នំស្រួច បានសុំគោលការណ៍យោបល់ថ្នាក់ដឹកនាំស្ទួចយករថយន្ដខាងលេីមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច)។
សមត្ថកិច្ចបានប្រកាសឲ្យម្ចាស់រថយន្ត NISSAN FRONTIER ឬអ្នកស្គាល់ម្ចាស់រថយន្ដខាងលេីមេត្ដាជួយផ្ដល់ដំណឹងអោយដល់សាច់ញាតិឬបងប្អូនមកទទួលយករថយន្ដខាងលេីនេះផង ដោយភ្ជាប់ឯកសារមកជាមួយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


