Connect with us

ចរាចរណ៍

បុរសម្នាក់បើករថយន្តកាមរីបាឡែន ព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

បានផុស

នៅ

បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ខណៈមេឃកំពុងភ្លៀង បានរេចង្កូតទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ឯរថយន្តបែកកង់ដាច់កាឡេ ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ ២៨៩ កែងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-1988 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ ៥២៨ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ឯរថយន្តខូចខាតផ្នែកខាងមុខ ខាងឆ្វេង បែកកង់ និងដាច់ក្រឡេទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំ ដោះស្រាយតាមច្បាប់៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម