ចរាចរណ៍
អនុភូមិម្នាក់ស្លាប់ ខណៈកំពុងជួយសម្រួលគ្រោះថ្នាក់ចរាចរណ៍
ស្វាយរៀង ៖ អនុភូមិរោទិ៍ម្នាក់ជួយសម្រួលសណ្តាប់ធ្នាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូរឺម៉ក ត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀតបុកពេញទំហឹង បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីព្រលប់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៣១៤D ចន្លោះបង្គោលលេខ ១៣-១៤ ស្ថិតក្នុងភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាអនុភូមិនេះមានឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរោទិ៍ ឃុំញរ មុខរបរអនុភូមិរោទិ៍ ត្រូវបានរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញលោកអនុភូមិរងគ្រោះបានទៅចុះជួយសំរួលចរាចរណ៍នៅកន្លែងកើតហេតុរវាងម៉ូតូបុក និងម៉ូតូរឺម៉ក ខណៈកំពង់តែសម្រួលចរាចរនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបរពីទិសខាងត្បូង ដោយប្រើប្រាស់ល្បឿនលឿន បានមកបុកពេញទំហ៊ឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងសាច់ញាត្តិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ពេលទៅដល់ក៏បានបាត់បង់ជីវិតតែម្ដង រីឯរថយន្តបង្ករក៏បើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល។ ខណៈនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ញរ ក៏បានដេញតាម ប៉ុន្តែរថយន្តបង្កបានប្រើប្រាស់ល្បឿនលឿនពេក ដែលធ្វើឲ្យកម្លាំងប៉ុស្តិ៍ដេញចាប់មិនទាន់។
ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល