ចរាចរណ៍
រថយន្តព្រូស បើកបររអិលធ្លាក់ចូលរណ្ដៅការដ្ឋានជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយ
ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង ដោយសារតែអ្នកបើកបរក្នុងល្បឿនលឿនទាំងមេឃកំពុងធ្លាក់ភ្លៀងជោកជាំ រួចក៏ជ្រុលចង្កូតរថយន្តរអិលធ្លាក់ចូល ក្នុងរណ្ដៅរបស់ការដ្ឋានជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយដែលគេបានជីកដេីម្បីដាក់លូ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១៩ និង៥០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវ 15B ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ការដ្ឋានជួសជុលប្រព័ន្ធបង្ហូរទឹកស្អុយនៅត្រង់ចំណុចកេីតហេតុនោះ គឺបានដំណើរអស់រយៈជាងមួយខែហើយ។ ដោយបានជីកកាយដីផ្លូវជម្រៅប្រមាណ ៥ម៉ែត្រ ទំហំប្រហែល ៣ម៉ែត្រ និងប្រវែងប្រមាណ ១០ម៉ែត្រ ដែលធ្វើឲ្យកំណាត់ផ្លូវ15B ត្រូវផ្អាកបណ្ដោះអាសន្នមិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេ។
ប៉ុន្តែក្រុមការងារដែលបម្រើការនៅក្នុងការដ្ឋាន មិនបានយកស្លាកសញ្ញាសំគាល់ទៅដាក់ប្រាប់អ្នកដំណើរពីដេីមផ្លូវ ឬឆ្ងាយពីការដ្ឋាន ដេីម្បីឲ្យអ្នកដំណើរដែលមានបំណងចង់បេីកកាត់ផ្លូវនោះបានដឹងនោះទេ តែបែរជាដាក់បាំងត្រឹមការដ្ឋានដែលកំពុងដំណើរតែប៉ុណ្ណោះ។

លុះដល់វេលាកេីតហេតុ ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង ក៏ឃេីញមានបុរសម្នាក់បេីកបររថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AU-1171។ បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ15B ទិសដៅពីជេីងទៅត្បូង និងក្នុងល្បឿនលឿនក៏អកហ្សេីជាមួយការដ្ឋាន និងបានជាន់ហ្វ្រាំងតែមិនជាប់ រួចក៏បណ្ដាលឲ្យរថយន្តរអិលធ្លាក់ដាំក្បាលចូលទៅក្នុងរណ្ដៅរបស់ការដ្ឋានតែម្តង។ ភ្លាមៗនោះបុរសជាអ្នកបេីកបររថយន្ត ក៏បានចេញពីក្នុងរថយន្តដោយសុវត្ថិភាព រួចក៏បានឡេីងពីក្នុងរណ្ដៅហេីយបានដេីរចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តរួចក៏ត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។
ក្រោយពេលកេីតហេតុ ក៏មានសាច់ញាតិរបស់អ្នកបេីកបររថយន្តបានមកដល់ទីតាំងកន្លែងកេីតហេតុ ហេីយដោយរថយន្តមិនបានបង្កឲ្យមានការខូចខាត ឬគ្រោះថ្នាក់ដល់អ្នកដទៃនោះ ទេីបសមត្ថកិច្ចយល់ព្រមឲ្យម្ចាស់រថយន្តធ្វើការស្ទូចយករថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


