ចរាចរណ៍
បើករថយន្តមិនប្រយ័ត្នចំណុចផ្លូវកោង ជ្រុលបុកឡើងខឿនសួនច្បារខ្ទេចមួយកំណាត់មុខ
យុវជនប្រុសស្រី៣នាក់ រួមដំណើរក្នុងរថយន្តមួយគ្រឿងបើករបរក្នុងល្បឿនលឿន មិនប្រយ័ត្នចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតមួយកង់ និងបន្តទៅបុកឡើងខឿនចិញ្ចើមផ្លូវ កល់រថយន្តទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចជិតរដ្ឋាករទឹក ស្ថិតនៅតាមបណ្ដោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានមនុស្សប្រុស ស្រី៣នាក់ បើករថយន្តមួយគ្រឿងម៉ាក តូយូតា ព្រូស ស៊េរីឆ្នាំ2010 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-2925 បានធ្វើដំណើរតាមបណ្តោយផ្លូវR5 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលជចំណុចផ្លូវកោង បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតមួយកង់ ហើយរថយន្ដមិនទាន់អស់ល្បឿន ក៏បន្តទៅបុកឡើងខឿនចិញ្ចើមផ្លូវ កល់រថយន្តទៅមុខលែងរួច ខូចខាតរថយន្តបាក់ កាឡេកង់មុខខាងស្តាំ និងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងឲ្យភាគីតំណាងក្រុមហ៊ុនបឹងកក់ ដោះស្រាយជាមួយម្ចាស់រថយន្ត សងសំណងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


