ចរាចរណ៍
រថយន្តបុកគោយន្តពីក្រោយស្លាប់៤នាក់ និងរបួសធ្ងន់ម្នាក់
យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ភ្លាមៗ និងម្នាក់របួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ទឹងត្រែង-រតនគិរី រវាងរថយន្តហ៊ីយ៉ាន់ដាយបុកពីក្រោយគោយន្ត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៨ស្ទឹងត្រែង-រតនគីរី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ០៤៣ ០៤៤ ព្រំប្រទល់ស្ទឹងត្រែង-មណ្ឌលគិរី កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាស្ត្រភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកភ្នំពេញលេខ២B N ៧២១៤ បានបើកបុកពីក្រោយគោយន្តកន្ត្រៃក្នុងទិសដៅស្របទិសគ្នា។
លោកបន្តថា គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ សាន វ៉ាន់ឌី រងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង និងបណ្តាលអោយស្លាប់អ្នករួមដំណើរចំនួន០២នាក់ទី១-ឈ្មោះ ជឹម សុភារ៉េត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស។ ទី២-ឈ្មោះ ស៊ីម ស្រីឌឿន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបម្រើការងារក្រុមហ៊ុនកាពីតូល។ អ្នកទាំងពីររស់នៅភូមិត្បូងឃ្មុំ ឃុំតាងក្រាង ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកអ្នកបើកគោយន្តកន្ត្រៃនិងអ្នករួមដំណើរបានស្លាប់ទាំងពីរនាក់ផងដែរ ទី១-ឈ្មោះ ឡាយ សុខវ៉ាត ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ជាអ្នកបើកបរគោយន្ត។ ទី២-ឈ្មោះ ឡាយ លាភ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្អូនប្រុសបង្កើតនិងគ្នា។

អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មូលហេតុមកពីគោយន្តកន្ត្រៃមិនបានដាក់ចំណាំងផ្លាតបំភ្លឺខាងក្រោយទើបបង្កឱ្យរថយន្តបើកបរមើលមិនឃើញក៏បុកបង្កឱ្យកើតមានគ្រោះថ្នាក់កើតឡើង។
ក្រោយកើតហេតុត្រូវបានប៉ូលីសចរាចរណ៍ចុះមកធ្វើការវាស់វែងបញ្ជូនរថយន្តនិងគោយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


