Connect with us

ចរាចរណ៍

រថយន្តធុនធំ២គ្រឿងបុកគ្នាធ្លាយប្រេងលើផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត​

បានផុស

នៅ

រថយន្តស្ទូច​មួយគ្រឿង​ខណៈកំពុង​បើកបត់ឆ្លងផ្លូវ​ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​ទៀត​បើកមក​ពីក្រោយ​បុក​ពេញទំហឹង​បណ្តាល​គាបជាប់​គ្នា​និង​បែក​ក្រឡ​ប្រេង​ហារពេញ​ផ្លូវ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​។

ហេតុការណ៍នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ទួល​កី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្តស្ទូច​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D 8663 ធ្វើ​ដំណើរ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់តែ​ស៊ីញ៉ូបត់​ឆ្វេង​បំណងត្រឡប់​ក្រោយ​វិញ ​ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ពាក់​ស្លាក​លេខ​ភ្នំពេញ​5A 1259 បើ​កមក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​ពេញទំហឹង​បណ្តាលឱ្យ​គាប​ជាប់​គ្នា និង​ធ្វើ​ឱ្យ​រថយន្តស្ទូច​បែក​ធុង​ប្រេង​ហារ​ពេញ​ផ្លូវ​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​គូសវាស​និង​យក​រថយន្ត​ទាំងពីរ​គ្រឿង​អែប​ខាង ដើ​ម្បី​ធ្វើ​ការសម្រ​បសម្រួល​គ្នា​។ ជុំវិញ​ករណី​ខាង​លើនេះ ដោយសារតែ​ប្រេង​ហារ​ពេញ​ផ្លូវជាតិ​ធ្វើឱ្យ​ម៉ូតូ​អ្នក​ដំណើរ​មួយចំនួន​បាន​រអិលដួល​តែ​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ។ បន្ទាប់មក​សមត្ថកិច្ច​បាន​ខ្សាច់មក​បាច​លប់​ប្រេង​ចៀស​វាង​បង្ក​គ្រោះថ្នាក់​ដល់អ្នកដ​ដៃ​ទៀត​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម