ចរាចរណ៍
បុកម៉ូតូអូសជាប់ក្រោមរថយន្ដបង្កជាអណ្ដាតភ្លើងឆេះខ្ទេចទាំងស្រុងនិងស្លាប់មនុស្សម្នាក់
មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណ:ដែលមានរថយន្តធុនធ្ងន់មួយគ្រឿងបុកម៉ូតូអូសតាមផ្លូវជាតិ រហូតបង្កជាផ្កាភ្លើង ឆេះទាំងរថយន្ត និងម៉ូតូគ្មានសល់។
ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧និង៤០នាទីយប់ នៅចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៥២-២៥៣ ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺកើតឡើងរវាងរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទក្បាលសណ្ដោងពាក់ស្លាកលេខ កំពង់ចាម 3A-7927 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគី វីវ៉ា ធុនសេ១២៥ ពាក់ស្លាកលេខបាត់ដំបង 1D-9636 អ្នកបើកបរឈ្មោះ ម៉ាក់ ម៉ៅ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងទិស ដៅបញ្ច្រាសគ្នា។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះដែរ ទំនងជារថយន្តមានបំណងបើករត់ ប៉ុន្តែដោយសារតែម៉ូតូនៅជាប់ពីក្រោមរថយន្ត ទើបបង្កអោយបែកផ្កាភ្លើង និងបណ្ដាលអោយឆេះម៉ូតូនិងរថយន្តតែម្តង។
នៅកន្លែងកើតហេតុ គឺមានមនុស្សស្លាប់១នាក់ (អ្នកបើកបរម៉ូតូ) ដោយរថយន្តពន្លត់អគ្គីភ័យចំនួន៣ គ្រឿងបានចេញអន្តរាគមន៍គឺ រថយន្តរបស់ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី រថយន្តពន្លត់អគ្គីភ័យស្រុកគាស់ក្រឡ និងរថយន្តពន្លត់អគ្គីភ័យស្រុកសង្កែ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន