ចរាចរណ៍
របូតកង់រថយន្ដរត់ទៅបុកប្ដីប្រពន្ធមួយគូកំពុងអង្គុយលេងស្លាប់ម្នាក់
រថយន្ដធុនធំដឹកទំនិញមួយ ខណៈកំពុងបើកបរសុខៗក៏របូតកង់មួយគូចេញពីរថយន្ដរត់ទៅបុកប្ដីប្រពន្ធពីរនាក់ដែលកំពុងអង្គុយលេងនៅមុខផ្ទះបណ្ដាលស្លាប់បុរសជាប្ដីម្នាក់ ចំណែកប្រពន្ធរងរបួសស្រាល និងខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។
ករណីគ្រោះថ្នាក់ដ៏កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៧នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ ត្រួយចេក ទ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1259 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុ ក៏បានរបូតកង់ក្រោយខាងឆ្វេង(កង់១គូ)រត់ទៅបុកមនុស្ស២នាក់ ដែលកំពុងអង្គុយលេងខាងមុខផ្ទះបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ហើយកង់រថយន្ដបានបន្តរត់ចូលដល់ក្នុងផ្ទះបុកសម្ភារៈខូចខាតមួយចំនួនធំទៀត។

ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ សុខ សឿន ភេទប្រុស អាយុ៧៩ឆ្នាំ ស្លាប់ (ប្តី) និងឈ្មោះ អិន អឿន ភេទស្រី អាយុ៦៥ឆ្នាំ របួស(ប្រពន្ធ) ទាំង០២នាក់ រស់នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបរ និងរថយន្តបង្កបានបើករត់ទៅដល់គីឡូម៉ែត្រ(៦៤-៦៥) ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទើបអ្នកបើកបរឈប់រថយន្ដរួចចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងចាប់យកវត្ថុតាងរថយន្ត០១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល