Connect with us

ចរាចរណ៍

មន្ត្រីក្រសួងការងារម្នាក់ ជិះម៉ូតូដួលបោកជាមួយខឿនផ្លូវស្លាប់ភ្លាម​ៗ

បានផុស

នៅ

បុរស​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​បំណង​ទៅ​ធ្វើ​ការ​ ស្រាប់តែ​ងងឹតមុខ​ដួល​ម៉ូតូ​បោក​ទៅនឹង​ខឿន​ផ្លូវ​បាក់ក​ស្លាប់ភ្លាមៗ។

ករណីនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ នៅតាម​បណ្ដោយ​​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ព្រៃទា​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ យ៉ុ​ន សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ការងារ មាន​ទីលំនៅ ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1G-2254 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ខាងលិច​ជាប់​ស្តុប កែង​ផ្លូវ​ចូល​ព្រៃទា រេ​ចង្កូត​ទៅបុក​ខឿនចិញ្ចើមផ្លូវ ដោយ​ខ្លួនឯងដួល​បោក​សន្លប់​ឈឹង ។​

ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន​ក្បែរ​នោះ​ដឹក​យកទៅសង្គ្រោះ តែពេលដឹក​យកចេញ​ពី​កន្លែងកើតហេតុ​បាន​បន្តិច ជនរងគ្រោះ​ស្លាប់។​

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​ និង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​យកសព​ជនរងគ្រោះទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម