ចរាចរណ៍
និស្សិតឆ្នាំទី២ម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗ
យុវជនម្នាក់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីមិត្តភ័ក្ដិ ត្រូវរថយន្តឡិចស៊ីសមិនចាំស្លាកលេខបើកបុកចំពីមុខពេញទំហឹងរួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣១៧ ខាងក្រោយខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡាត់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ ស្នាក់នៅ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ម៉ាកzoomer x មួយគ្រឿងពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1DF-4733 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣១៧ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ខ្មៅ មិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាសទិសគ្នាបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ចេញពីលើម៉ូតូបោកផ្ទប់ទៅនឹងថ្នល់បែកក្បាលនិងបាក់កស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកបំណែករថយន្តខ្លះនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យរួចធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


