Connect with us

ចរាចរណ៍

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវ៣៧១​

បានផុស

នៅ

រថយន្ត​សណ្ដោង​ទូ​កុងតឺន័រ​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្នជ្រុល​ចង្កូត​ទៅបុក​រថយន្ត​Ford ពីក្រោយ​ពេញទំហឹង រុញទៅបុក​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​ទៀត​ពីក្រោយ បណ្ដាល​ឲ្យ​រថយន្ត​Ford កៀប​ជាប់​រង​ការខូចខាត។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង១០និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២២ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​សណ្ដោង​កុងតឺន័រ​មួយគ្រឿង ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4960 ធ្វើដំណើរ​យ៉ាង​លឿន​ទិសដៅ​ពី​កើ​ត​មក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង​ម៉ាក Ford F150 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8376 បើកបរ​ដោយ​នារី​ម្នាក់ពេញទំហឹង រួច​រុញ​ទៅបុក​រថយន្ដ​សណ្ដោង​កុងតឺន័រ​មួយគ្រឿង​ទៀត​ក្បាល​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-5309 បណ្ដាល​ឲ្យ​រថយន្ដ Ford F150 ផ្ទុះ​ពោង​ទាំងពីរ រង​ការខូចខាត​ផ្នែក​ខាងក្រោយ និង​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង សំណាងល្អ​មិនតែសំណាង​ល្អ​មិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសរងរបួស ។

ក្រោយពេល​កើ​ត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ និង​បាន​ទាក់ទង​ទៅខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ឱ្យ​ចុះមក​វាស់វែង​យក​រថយន្ដ​ទាំងបី​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម