ចរាចរណ៍
សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យរងរបួសកណ្តាលថ្ងៃត្រង់
ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃត្រង់ខណៈបុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនដែលសង្ស័យស្រវឹងស្រាមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យរងរបួស។ ចំណែករថយន្តក៏បានបោះពួយបន្តទៅបុកបន្តជាមួយរបងផ្ទះប្រ ជាពលរដ្ឋនៅក្បែរនោះរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៣១ខែមករាឆ្នាំ២០ ២២ស្ថិតនៅភូមិព្រៃទទឹង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកSISSANមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2U.87 55បើកបរមកក្នុងទិសដៅពីជើងទៅត្បូងដោយស្របគ្នាជាមួយម៉ូតូជនរងគ្រោះពាក់ស្លាកលេខស្វាយរៀង1K.46 44។
ប្រភពបានបន្តថា លុះមកដល់កន្លែងកើតហេតុរថយន្តខាងលើក៏បានជ្រុលចង្កូតទៅប៉ះជាមួយម៉ូតូជ នរងគ្រោះបណ្តាលឲ្យដួលរងរបួសបែកក្បាលនិងរលាត់ដៃជើងរីឯរថយន្តក៏បន្តបោះពួយទៅមុខបន្តធ្លាក់ចូលក្នុងស្រែនិងបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យរងខូចខាតរថយន្តយ៉ាងដំណំប៉ុន្តែសំណាងល្អម្ចាស់មិនរងរបួសឡើយ។

ដោយឡែកបើតាមការឲ្យដឹងពីសមត្ថកិច្ចដែលបានចុះមកដល់កន្លែងកើតហេតុខាងគឺជនរងគ្រោះមានឈ្មោះ យឹម សុផា អាយុ៣២របួសបែកក្បាលត្រូវបានប្រជាពលរដ្ឋជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តបង្កមានឈ្មោះ ម៉ន ថី អាយុ៤២ឆ្នាំ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុដើម្បីរង់ចាំការដោះស្រាយគ្នាផងដែរ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


