ចរាចរណ៍
រថយន្តទំនើបពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាត
បុរសម្នាក់បើករថយន្តកាមរីមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខខារ៉ាអូខេ ហេង ហេង ផ្កាយមាស(II) តាមបណ្ដោយផ្លូវ២២១ កែងនឹងផ្លូវ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរី ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BO-7908ធ្វើដំណើរតាមបណ្ដោយផ្លូវ២២១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តឡង់គ្រីស័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-2717បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១១២ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តកាមរីខាងមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យផ្ទប់ជាប់គ្នា រងការខូចខាតរៀងខ្លួន។ ភ្លាមនោះគេឃើញម្ចាស់រថយន្តកាមេរីបានចេញពីកន្លែងកើតហេតុបាត់ ដោយឲ្យសំណាងមកធ្វើការដោះស្រាយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យតំណាងខាងភាគីរថយន្តកាមរីធ្វើការសម្របសម្រួលគ្នាជាមួយភាគីរថយន្តឡង់គ្រីស័រ រយៈពេលមួយសន្ទុះធំ ដោយភាគីទាំងពីសម្របសម្រួលគ្នាមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


