Connect with us

ចរាចរណ៍

ខ្ចីរថយន្ដមិត្តភ័ក្ដិជិះទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍និងបង្កាន់ដៃស្ពានខ្ទេច

បានផុស

នៅ

បុរស​ម្នាក់​ខ្ចី​រថយន្ត​របស់​មិត្តភ័ក្ដិ​បើក​ឡើងខឿន​ផ្លូវ​ជ្រុល​បុក​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើម​រួច​បន្ត​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស៥មករា បណ្ដាល​ឲ្យ​ដាច់​កង់​ខាងមុខ​ម្ខាង​ទៅមុខ​លែងរួច​។​

ករណីនេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១និង៣០​នាទី​យប់​ថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០២២ នៅ​ចំណុច​ស្ពាន​អាកាស៥មករា ផ្លូវ​ក្រោម​ដី តាម​បណ្តោយ​ផ្លូវ២៨៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​មួយគ្រឿង​ម៉ាក ម៉ា​ស្តារ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-9022​ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅ​ដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត់​ឆ្វេង​ដៃ ទៅ​ផ្លូវ ២៩៨ ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​មិនទាន់​ជ្រុល​ឡើង​ខឿន​ផ្លូវ​ទៅបុក​បង្គោល​ស្លាកស​ញ្ញាច​រា​ចរណ៍​មួយ​ដើម​បាក់​រាប​ដល់​ដី ចំណែក​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅបុក​បង្កាន់ដៃ​ស្ពាន​អាកាស​ផ្លូវ​ក្រោម​ដី​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កង់​ខាងមុខ​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ​ទៅមុខ​លែងរួច​។ ​ភ្លាមនោះ​តៃកុង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់ តែមួយសន្ទុះ​ក្រោយមក​ឃើញ​បុរស​ម្នាក់​បានមក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​អះអាងថា​ជា​ម្ចាស់​រថយន្ត និង​បាន​ប្រាប់ថា​រថយន្ត​របស់គាត់​ត្រូវបាន​មិត្តភ័ក្ដិខ្ចី​បើក​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម