ចរាចរណ៍
រថភ្លើងបុករថយន្តមួយគ្រឿង ខណៈបើកបំពានបារ៉ាស់ហាមឃាត់
បុរសម្នាក់បើករថយន្តford Rangerមួយគ្រឿងប្រដេញរថយន្តមួយគ្រឿងទៀតដែលបានបុករថយន្តប្អូនរបស់ខ្លួនមិនឈប់ដោះស្រាយ ក៏បានបុកជាមួយរថភ្លើងបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីតៃកុងរថយន្តford Ranger ពណ៌ស ពាក់ស្លាកលេខសៀមរាប2C-4536បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកបុករថយន្តរបស់ប្អូនគាត់នៅចំណុចផ្លូវកប់ស្រូវ ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ ខណះនោះរូបគាត់និងប្អូនគាត់ក៏បានបើករត់ដេញពីក្រោយដោយធ្វើដំណើរទីសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តប្អូនគាត់ក៏បានបើកទៅមុនផុត ខណះនោះរូបគាត់ក៏ខំបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើងឲ្យផុតដែរ តែរថភ្លើងបានមកដល់ល្មម វាក់អើជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តរបស់គាត់រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អរូបគាត់មិនមានរងរបួស។

តាមការបញ្ជាក់ពីបុរសម្នាក់ជាអ្នកមើលការខុសត្រូវដាក់បារ៉ាស់ផ្លូវរថភ្លើងបានប្រាប់ឲ្យដឹងថា មានគេទាក់ទងតាមវិទ្យុទាក់ទងប្រាប់ថា រថភ្លើងបានឆ្លងកាត់នៅកន្លែងកើតហេតុឥឡូវហើយ រូបគាត់ក៏ទាញបារ៉ាស់បិទដើម្បីជាសញ្ញាថារថភ្លើងឆ្លងតាក់ តែរថយន្តខាងលើនៅតែបើកបំពានធ្លងកាត់ផ្លូវដែកទើបជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទេ។

ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានសូមយករថយន្តទៅជួសជុលដោយខ្លួនឯង តែខាងតំណាងភាគីខាងរថភ្លើង មិនឲ្យយកទៅណានោះទេ ទុកធ្វើការដោះស្រាយគ្នាសិន បើដោះស្រាយគ្នាមិនត្រូវ ទើបប្រគល់ជូនសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?