Connect with us

ចរាចរណ៍

រថយន្តដឹកទឹកកកបុកជាមួយម៉ូតូស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ

បានផុស

នៅ

រថយន្តដឹកទឹកកកមួយគ្រឿងដែលមានបិទយីហោ «ម៉ាកសេះហោះមានជ័យ»​ បើកបុកជាមួយម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យបុរម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។​

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខសាន្តប្រហែល៣០០ម៉ែត្រ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចចរាចរណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកពីកើត​ទៅលិចលុះបើកមកដល់ចំណុចកើតហេតុបានឡើងជែងស្របពេលនោះមានរថយន្តដឹកទឹកកកពណ៌ស មានបិទយីហោ «ម៉ាកសេះហោះមានជ័យ» ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកពីលិចទៅកើតច្រាសទិសគ្នា ក្នុងល្បឿនលឿន ដោយសារតែមេឃងងឹតផងបានជ្រុលបុកម៉ូតូលាន់ដូចរន្ទះបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅកន្លែងតែម្តង។

សមត្ថកិច្ចចរាចរណ៍បានប្រាប់បន្តទៀតថា មូលហេតុគ្រោះថ្នាក់ម៉ូតូនិងរថយន្តបុកគ្នានេះទាំងពីរបើកក្នុងល្បឿនលឿន និងដោយគ្មានការប្រុងប្រយ័ត្ន។ ក្រោយពីកើតហេតុ សពជន​រងគ្រោះ​ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ម៉ូតូនិងរថយន្ត​ត្រូវបានយក​ទៅ​រក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម