ចរាចរណ៍
ចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅលើដងផ្លូវ ខណៈជិះម៉ូតូចាប់ហ្វ្រាំងទាំងបង្ខំបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់បង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ ៣៣-៣៤ ស្ថិតក្នុងភូមិមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

តាមប្រភពព័ត៌មានពីនគរបាលក្នុងមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះគឺបង្កដោយខ្លួនឯង ខណៈស្ត្រីជាអ្នកបើកបរម៉ូតូរងគ្រោះ វាក់អើនឹងរថយន្តដែលបើកនៅលើដងផ្លូវ ដោយស្ត្រីរងគ្រោះជាន់ហ្វ្រាំងទាំងបង្ខំ ទើបដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ស្ត្រីរងគ្រោះមានឈ្មោះ សាយ សុខឿន អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1I-2568 អត់ពាក់មួកសុវត្ថិភាព ទើបពេលដួលបោកក្បាលទៅនឹងថ្នល់បណ្តាលឱ្យស្លាប់ភ្លាមៗបែបនេះ។
ក្រោយពីសមត្ថកិច្ចមកត្រួតពិនិត្យ សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


