សន្តិសុខសង្គម
រថយន្តវីហ្គោ រេចង្កូតបុកតូបលក់សាំង ផ្ទុះឆេះផ្អើលពេញភូមិ
រថយន្តវីហ្គោមួយគ្រឿង ខណៈកំពុងបើកសុខៗស្រាប់តែរេចង្កូតជ្រុលទៅបុកតូបលក់ប្រេងសាំងនៅក្បែរផ្លូវ បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ។ហេតុការណ៍នេះ បានកើតមានឡើងនៅម៉ោងប្រមាណ ៧ យប់ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្បែរឃ្លាំងប្រេងឥន្ធនៈ PTT លើផ្លូវជាតិលេខ ៤៥ ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពមូលដ្ឋានសមុទ្ររាម និងរថយន្តក្រុមហ៊ុនប្រេង PTT បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងការពារកុំឲ្យឆេះរាល់ដាលដល់ផ្ទះអ្នកដទៃ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយការធ្វេសប្រហែសនេះ មិនមានមនុស្សរងរបួសនោះទេ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបាននិយាយថា រថយន្ដបង្ក ម៉ាក TOYOTA VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២I-១២៣២ បើកបរទិសដៅពីឆ្នេរព្រែកចាកឆ្ពោះទៅ រង្វង់មូលរូបនាគ(ចូលមូលដ្ឋានរាម) អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចកើតហេតុ រថយន្ដបានរេចង្កូតមកខាងស្ដាំ ហើយបុកតូបលក់សាំង ១ កន្លែង បណ្ដាលឲ្យផ្ទុះឆេះតែម្ដង។


ក្រោយបង្កហេតុអ្នកបើកបរ និងអ្នករួមដំណើរ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែករថយន្ដសមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមផ្លូវច្បាប់៕


អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


