ចរាចរណ៍
ទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត កិនស្លាប់ឪពុក ឯប្រពន្ធនិងកូនតូច រងរបួសធ្ងន់
បាត់ដំបង ៖ បុរសម្នាក់ដែលត្រូវជាឪពុក បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង០២នាក់ម៉ែកូន រងរបួសធ្ងន់ ខណៈពេលដែលជួបនិងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយនិងរថយន្តធុនធ្ងន់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវហាយវេ(ផ្លូវវាងក្រុង) ស្ថិតនៅចំណុចក្រុមទី១៨ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកក៏ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-6237 ជិះគ្នាបីនាក់ក្នុងទិសដៅស្របគ្នាបានឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តបណ្តាលអោយអ្នកបើកបរ ម៉ូតូឈ្មោះ លិន និន ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ភ្លាមៗ និងអ្នករួមដំណើរពីរនាក់ ម្នាក់ឈ្មោះ លិន សុភាព ភេទស្រី អាយុ៣១ឆ្នាំ(ប្រពន្ធ) និងម្នាក់ទៀត ឈ្មោះ សួន បូរក្សា ភេទស្រី អាយុ០២ឆ្នាំ(កូនស្រី) រងរបួសធ្ងន់ ទាំងបីនាក់រស់នៅភូមិតាស្តី ឃុំតាស្តី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ភ្លាមៗនោះដែរ ក្រោយពេលកើតហេតុ និងមុនពេលសមត្ថកិច្ចចុះទៅដល់ គឺរថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យធ្វើការវាស់វែងយកម៉ូតូដែលរងការខូចខាតផ្នែកកំណាត់មុខទៅរក្សាទុកដើម្បីរង់ចាំធ្វើការស្រាវជ្រាវនិងដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


