ចរាចរណ៍
ជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លាក់ទឹកស្លាប់ពលរដ្ឋរក២ម៉ោងទើបឃើញសព
យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ ចរាចរណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឲ្យយុវជនម្នាក់ស្លាប់។

លោកអធិការរងបានបន្តថា នៅម៉ោងកើតហេតុជនរងគ្រោះឈ្មោះ ផល សុផាន់ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្ទះលេខ៥៣១ ភូមិតារាបដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកបរម៉ូតូសេ១២៥សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល១AL១៦ ៦៣ បានបើកបរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ស្ពានអ្នកតាវាំង ដែលស្ថិតនៅផ្លូវ១១០ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបុកនឹងបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកបណ្តាលឲ្យស្លាប់។ ហើយភ្លាមៗនោះ ក៏មានបងប្អូនប្រជាពលរដ្ឋលោកចុះទៅជួយស្រង់ប៉ុន្តែចំណាយពេលជិត២ម៉ោងទើបរកឃើញ។
តាមមិត្តភ័ក្ដិជនរងគ្រោះបានអះអាងថា ជនរងគ្រោះទើបចេញពីផឹកជួបជុំគ្នាមុនពេលជួបគ្រោះថ្នាក់រហូតដល់ស្លាប់៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


