ចរាចរណ៍
កម្មកររោងចក្រ ២៧ នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅកំពង់ស្ពឺ
រថយន្តកូរ៉េចំណុះ ២,៥ តោនមួយគ្រឿងដឹកកម្មករកម្មការិនីរោងចក្រ ៥០ នាក់ បានក្រឡាប់នៅត្រង់ចំណុចផ្លូវកោង បណ្ដាលឱ្យកម្មករ ២៧ នាក់ រងរបួសធ្ងន់ស្រាល នៅវេលាម៉ោង ៦៖១៥ នាទី ព្រឹកថ្ងៃទី ២៥ ខែមិថុនា ស្ថិតនៅចំណុចភូមិពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តនេះបណ្ដាលមកពីតៃកុងបើកលើសល្បឿនដល់ចំណុចផ្លូវកោងក៏ក្រឡាប់ បណ្ដាលឱ្យកម្មករកម្មការិនី ២៧ នាក់រងបួស ក្នុងនោះមានចំនួន ១១ នាក់រងរបួសធ្ងន់។

លោក វ៉ី សំណាងបានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ឡានដឹកកម្មករ-កម្មការិនី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដោយ ដោយត្រូវគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ កុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ខណៈកម្មការិនី រាប់សិបនាក់បានស្ម័គ្រផ្ញើអាយុជីវិតនៅលើអ្នកបើកបរតែម្នាក់គត់៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


