ចរាចរណ៍
៨ថ្ងៃ មានអ្នកស្លាប់២៩នាក់ របួស៧៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍៥៨ករណី
រយៈពេល៨ថ្ងៃចុងក្រោយ រាប់ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៨ករណីនៅទូទាំងប្រទេស បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់ និងរបួសចំនួន៧៣នាក់។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

លោក ទូច សុខៈ បញ្ជាក់ថា រាជធានីភ្នំពេញមានអ្នកស្លាប់ច្រើនជាងគេ គឺ៥នាក់។ ខេត្តក្រចេះ កំពង់ចាម និង ស្វាយរៀង ស្លាប់ចំនួន៣នាក់។ ខេត្តកំពង់ធំ ព្រៃវែង និង បន្ទាយមានជ័យ ស្លាប់ចំនួន២នាក់។ ក្រៅពីនេះ ខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះវិហារ តាកែវ ព្រះសីហនុ កណ្ដាល ស្ទឹងត្រែង និងកំពង់ឆ្នាំង ស្លាប់ចំនួន១នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា បើគិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ក្នុងសប្ដាហ៍ចុងក្រោយនេះ បានបណ្ដាល់ឱ្យមានអ្នកស្លាប់ចំនួន៤នាក់។ ទោះបីជាយ៉ាងណា លោក ទូច សុខៈ អះអាងថា ចាប់តាំងពីមានការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលមក សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ និងករណីបណ្ដាលឱ្យស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញ។
លោកលើកឡើងថា បញ្ហាចរាចរណ៍ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូច្នេះ សមត្ថកិច្ចជំនាញ នឹងបន្តអនុវត្តការបញ្ជាដឹកនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត លើការពង្រឹងការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌ក្នុងការបើកបរជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


