ចរាចរណ៍
រថយន្តដឹកប្រេងក្រុមហ៊ុនPTTបុកជាមួយរថយន្តដឹកជីស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់
នៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៤០-២៤១ស្ថិតនៅភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT និងរថយន្តដឹកជី បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ស្រាល០៣នាក់ ។

តាមការបញ្ជាក់របស់លោកអធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា រថយន្តម៉ាកCHEG LONG ប្រភេទក្បាលសណ្តោងសឺមីរ៉ឺម៉កផលិតឆ្នាំ២០១៧ ពណ៌សរ ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-1075 ពណ៌ស និង រ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-1331ប្រភេទរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT បើកបរដោយឈ្មោះ គ្រុយ សៀវឡុង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិក្រម៉ាមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ លឹម ប៊ុនធី ភេទប្រុសអាយុ៤២ឆ្នាំ ទិសដៅពីលិចទៅខាងកើត ហើយបានទៅបុករថយន្តម៉ាកHYUN DAI ឆ្នាំផលិត2002 ដែលមានពាក់ផ្លាកលេខព្រះស៊ីហនុ 3A- 5880 ប្រភេទក្បាលសណ្តោង ពណ៌ ស រ៉ឺម៉កពាក់ស្លាកលេខកំពង់ចាម4A-0123 របស់ក្រុមហ៊ុន L M H បើកបរដោយឈ្មោះ តុលា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិទួលព្រះហា ឃុំមិនដឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានអ្នករួមដំណើរ០១នាក់ ឈ្មោះ ហ៊ង់ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅជាមួយគ្នា បើកមកពីទិសខាងកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ក្នុងនោះបណ្តាលឲ្យស្លាប់អ្នកបើកបររថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT និងរងរបួសធ្ងន់ អ្នកបើកបររថយន្តរបស់ក្រុមហ៊ុន L M H និងរបួសស្រាលអ្នករួមដំណើរ ។ក្នុងហេតុការណ៍នេះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងបានខូចខាតធ្ងន់ធ្ងរផងដែរ។
ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យវាស់វែងរួចរាល់ ចំពោះសពរក្សានៅកន្លែងកើតហេតុ រងចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តទាំងពីយកមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕
អត្ថបទ ៖ គឿនវេត




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?