ចរាចរណ៍
ក្រឡាប់រថយន្តដឹកកម្មករពីប្រទេសថៃមកធ្វើចត្តាឡីស័ករបួសធ្ងន់ស្រាល១០នាក់
រថយន្តយោធាដឹកកម្មករត្រឡប់មកពីប្រទេសថៃមកធ្វើចត្តាឡីស័កនៅខេត្តតាកែវនិងកំពតបានក្រឡាប់ផ្ងារជើងបង្កឲ្យមានអ្នករបួសធ្ងន់០២និងស្រាល០៨។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដោយរថយន្តយោធាកងពលលេខ៩៩ ដឹកកម្មករ០៩នាក់មកពីប្រទេសថៃ យកមកធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងកំពត បានក្រឡាប់ផ្ងារជើង បណ្តាលឲ្យពលករខ្មែរចំនួន១នាក់ស្រី រងរបួសត្រង់ក្បាលធ្ងន់ និងតៃកុងឡាន របួសធ្ងន់ធ្ងរបាក់ដងកំបិត ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ឲ្យដឹងថា រថយន្តដឹកកម្មកររបស់កងពលលេខ៩៩ ចេញពីព្រំដែនច្រកអូស្មាច់ ដើម្បីយកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ បានជួបគ្រោះថ្នាក់ដោយក្រឡាប់ផ្ងារជើងនៅចំណុចខាងជើងស្ពានស្លារគូ ស្ថិតក្នុងបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បណ្តាលឲ្យកម្មករ០៩នាក់រងរបួស ក្នុងនោះស្រាល០៨នាក់ ធ្ងន់ម្នាក់ ដោយរងរបួសក្បាលធ្ងន់ធ្ងរ និងតៃកុងឡានរងរបួសធ្ងន់បាក់ដងកាំបិត។

លោកបន្តថា ក្នុងនោះមានកម្មករជាស្ត្រីចំនួន០៥ ប្រុស០៤ ហើយក្នុងចំណោមពលករទាំង០៩នាក់នោះ គឺ០៥នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ខេត្តកំពត និង០៤នាក់យកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តតាកែវ៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


