ចរាចរណ៍
ដើមក្ងោក ១ ដើម ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ទាក់មែកបាក់រលំដួលលើផ្លូវ
រថយន្តក្រឡុកស៊ីម៉ងត៍ ១ គ្រឿង បើកកៀកចិញ្ចើមផ្លូវខ្លាំងពេក ធ្វើឲ្យទាក់ជាមួយមែកក្ងោក បាក់ទាំងដើម រលំសង្កត់លើផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១២២ សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសជាអ្នកបើករថយន្តស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-2742 បើកបរតាមបណ្ដោយផ្លូវលេខ ១២២ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានកៀកមែកឈើ ទៅទាក់មែក បណ្ដាលឲ្យដើមក្ងោកចំនួន ១ ដើម រលំដួលលើផ្លូវ សំណាងល្អមិនមានការប៉ះពាល់ដល់មនុស្សណាម្នាក់នោះឡើយ។

ប្រភពពីពលរដ្ឋដដែលបន្តថា ដោយសារតែដើមក្ងោកខាងលើនេះ ទំនងរាងពុកផុយផង ទើបធ្វើឲ្យបាក់ដើមឈើទាំងមូលបែបនេះ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន ធ្វើការទំនាក់ទំនងទៅមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះមកកាត់ដើមឈើដែលបាក់ខាងលើ ដើម្បីកុំឲ្យបង្កការកកស្ទះចរាចរណ៍៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


