Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនាំពាក្យកងទ័ព៖ ប្រទេសមីយ៉ាន់ម៉ា កំពុងវិលត្រឡប់មករកភាពប្រក្រតីវិញ

បានផុស

នៅ

អ្នកនាំពាក្យកងទ័ពមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីណៃពិដោថា ប្រទេសនេះកំពុងវិលត្រឡប់មករកភាពប្រក្រតីវិញហើយ ខណៈក្រសួងនិងធនាគារនានា នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញឡើងវិញក្នុងពេលឆាប់ៗ។

This image has an empty alt attribute; its file name is image-23.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zaw Min Tun បាននិយាយថា “មូលហេតុនៃការកាត់បន្ថយបាតុកម្ម គឺដោយសារតែកិច្ចសហប្រតិបត្តិការរបស់ប្រជាជនដែលចង់បានសន្តិភាព ដែលយើងឲ្យតម្លៃ។ យើងស្នើសុំឲ្យប្រជាជនសហការជាមួយកងកម្លាំងសន្តិសុខ និងជួយពួកគេ”។

លោកនិយាយថា យោធាបានកត់ត្រាការស្លាប់ចំនួន២៤៨នាក់ ហើយបានបដិសេធថា អាវុធស្វ័យប្រវត្តិមិនត្រូវបានប្រើទេ។ លោកបន្តថា ប៉ូលិសចំនួន១៦នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។

This image has an empty alt attribute; its file name is 39859352-9308705-image-a-41_1614503358585.jpg

ការអះអាងនេះ បានកើតឡើងបន្ទាប់ពី ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាបានផ្សាយកាលពីថ្ងៃសុក្រថា មនុស្សចំនួន១៩នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធការសម្លាប់សហការីរបស់មេបញ្ជាការកងទ័ពម្នាក់។

វាជាការកាត់ទោសប្រហារជីវិតលើកដំបូងដែលត្រូវបានប្រកាសជាសាធារណៈ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ខែកុម្ភៈ និងការបង្ក្រាបទៅលើក្រុមបាតុករ។

This image has an empty alt attribute; its file name is 39858220-9308705-International_condemnation_of_the_coup_has_been_fierce-a-2_1614502194694.jpg

របាយការណ៍បាននិយាយថា ការសម្លាប់បានកើតឡើងកាលពីថ្ងៃទី២៧ខែមីនា នៅក្នុងខណ្ឌ North Okkalapa នៃទីក្រុងយ៉ាំងហ្គោន។ ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសនៅទីនោះ ដែលនេះដែលជាហេតុអនុញ្ញាតឲ្យតុលាការ ប្រកាសការកាត់ទោសបាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ មីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតមនុស្ស១៩នាក់ ពាក់ព័ន្ធការសម្លាប់សហការីកងទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ទទួលបានតម្រុយ​ពី​ខេត្ត​ព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុង​ខេត្តបាត់ដំបង

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម២១ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម