ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ៖ បើចង់ជួយពលករមកពីថៃមែនសូមផ្សព្វផ្សាយ១២៩៧ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយ
សហជីពនៅកម្ពុជា បានមើលឃើញថា សេចក្តីថ្លែងការរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលនិយាយពីពលករ គឺគ្រាន់តែជាការស្រែកឱ្យតែឮ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយ ក្នុងការជួយរកការងារធ្វើ និងការផ្តល់ការគាំពារដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ហើយសង្កត់ធ្ងន់ថា ប្រសិនបើសង្គមស៊ីវិលពិតជាចង់ជួយពលករមកពីប្រទេសថៃមែននោះ គឺគួរណាស់ចូលរួមផ្សព្វផ្សាយពីយន្តការរកការងារធ្វើរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការ ដែលមានដូចជាប្រព័ន្ធ HOTLINE ១២៩៧វិញ ទើបជាការជួយពិតប្រាកដ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលហាក់ដូចជាមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការជួយដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

លោកសង្កត់ធ្ងន់ថា “ខ្ញុំបានមើលឃើញថា កិច្ចការទាំងអស់នេះត្រូវបានក្រសួងការងារ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពលករមកពីប្រទេសថៃឱ្យទទួលបានការងារជាង៣០ម៉ឺននាក់។ ដូចនេះ សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល គឺគ្រាន់តែជាការបង្កើតសាច់រឿង និងបង្កើតឱ្យមានការផ្សព្វផ្សាយក្នុងចេតនាទម្លាក់បញ្ហាមកក្រសួង និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលក៏កំពុងបន្តធ្វើយ៉ាងស្វាហាប់បន្ថែម”។

លោកថា ប្រសិនបើសង្គមស៊ីវិល ពិតជាចង់បង្ហាញពីសមានចិត្តជួយសង្គមជាតិ ឬពលករដោយពិតប្រាកដនោះ គួរណាតែជួយផ្សព្វផ្សាយ និងជួយពន្យល់ដល់ពលករអំពីលេខ Call Center ១២៩៧ របស់ក្រសួងដែលកំពុងរង់ចាំជួយពលករវិញទើបជាការជួយពិតប្រាកដ។

ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានមើលឃើញដូចគ្នាថា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពផងដែរក្នុងការជួយបងប្អូនពលករដែលទើបមកពីប្រទេសថៃ។

លោក គឹម ចាន់សំណាង សង្កត់ធ្ងន់ថា៖“ប្រសិនបើចង់ជួយដល់ពលករពិតប្រាកដមែននោះគឺត្រូវជួយផ្សព្វផ្សាយ Call Center ១២៩៧ សម្រាប់ប្រជាពលករ និងពលរដ្ឋស្វែងរកការងារ ហើយសង្ឃឹមថា សង្គមស៊ីវិលគួរពិចារណាវិធីសាស្ត្រក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីជួយពលករវិញប្រសើរជាង”។

សូមបញ្ជាក់ថា ការប្រតិកម្មរបស់ក្រុមសហជីពនៅកម្ពុជានេះគឺធ្វើឡើងក្រោយពេលសង្គមស៊ីវិលចំនួន១៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍ដោយផ្តល់អនុសាសន៍ចំនួន៥ចំណុចមកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយពលករដែលទើបមកពីប្រទេសថៃ ខណៈដែលសង្គមស៊ីវិលហ៊ានអះអាងថា អនុសាសន៍ទាំងនោះគឺជាអនុសាសន៍ស្រមោល ហើយជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយដើម្បីជួយពលករ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


