ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា អ៊ីស្រាអែល-ហាម៉ាស ស៊ីញេលើផែនការសន្តិភាព រួចរាល់ហើយ
ជាពន្លឺនៃការបញ្ចប់សង្គ្រាមដ៏សាហាវឃោរឃៅនៅតំបន់ហ្គាហ្សា! ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ពីការចុះហត្ថលេខារវាងភាគីអ៊ីស្រាអែលនិងក្រុមហាម៉ាសលើផែនការសន្តិភាពដំណាក់កាលទី១ រួចរាល់ហើយ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី៨ខែតុលាឆ្នាំ២០២៥ ប្រមុខសេតវិមានសរសេរថា «ខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង ដោយសូមប្រកាសថា អ៊ីស្រាអែលនិងហាម៉ាស សុទ្ធតែបានចុះហត្ថលេខាទទួលស្គាល់ដំណាក់កាលទីមួយនៃផែនការសន្តិភាពរបស់យើង។ នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗ ហើយអ៊ីស្រាអែល នឹងដកទ័ព ទៅកាន់ខ្សែបន្ទាត់ដែលបានព្រមព្រៀងគ្នា ជាជំហានដំបូងឆ្ពោះទៅរក សន្តិភាពរឹងមាំ, យូរអង្វែង និង ស្ថិតស្ថេរជាអចិន្ត្រៃយ៍។
គ្រប់ភាគី នឹងត្រូវបានប្រព្រឹត្តដោយយុត្តិធម៌! នេះគឺជា ថ្ងៃដ៏អស្ចារ្យសម្រាប់ពិភពអារ៉ាប់និងឥស្លាម, អ៊ីស្រាអែល, ប្រទេសជុំវិញទាំងអស់ និង សហរដ្ឋអាមេរិក ហើយយើងសូមថ្លែងអំណរគុណដល់ ក្រុមអន្តរការី មកពី កាតា, អេហ្ស៊ីប និងតួកគី ដែលបានធ្វើការជាមួយយើង ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនិងមិនធ្លាប់មានពីមុនមកនេះ កើតឡើង»។
ស្របពេលជាមួយគ្នានោះដែរ បើយោងតាមសេតវិមាន, លោកត្រាំ កំពុងគិតគូរនឹងធ្វើដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

រម្លឹកទៅកាលពីខែមុន, សេតវិមាន បានបង្ហាញផែនការសន្តិភាព ២០ចំណុចសម្រាប់បញ្ចប់ជម្លោះហ្គាហ្សា ដែលផែនការនោះអំពាវនាវឲ្យមាន បទឈប់បាញ់ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំងថ្នូរនឹងអ្នកទោស ការដកអាវុធក្រុមហាម៉ាស និង ការដកទ័ពអ៊ីស្រាអែលចេញពី ដែនដីប៉ាឡេស្ទីន។
សូមជម្រាបថា អ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលពេលនោះខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ ១ ២០០ នាក់ និងចាប់ ២៥១ នាក់ ផ្សេងទៀតជាចំណាប់ខ្មាំង។
ជាលទ្ធផលនៃសង្គ្រាម, មនុស្ស ៦៧ ១៨៣ នាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅហ្គាហ្សា ក្នុងនោះមានកុមារចំនួន ២០ ១៧៩ នាក់ ហើយកម្ទេចតំបន់នេះសឹងរាបដូចកន្ទេល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពីរឆ្នាំនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានបំផ្លាញតំបន់ហ្គាហ្សាស្ទើរទាំងស្រុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


