Connect with us

កីឡា

មួយ​ប្រកួតយ៉ាង​ល្អ​​របស់​ ពេជ្រ​ សម្បត្តិ​ អ្នក​នៅ​​ប្រទេស​ចិន​ថា​អា​ប្រឡូក​សង្វៀន​​ធំៗ​លើ​ពិភពលោក​បាន​ហើយ​

បានផុស

នៅ

ការ​ប្រកួត​ដ៏​ល្អ​របស់​កីឡាករ​ ពេជ្រ​ សម្បត្តិ​ យក​ឈ្នះ​ម្ចាស់​ផ្ទះ​ចិន​ដោយ​ដេញ​វាយ​ដៃគូ​​រហូតត្រូវ​អាជ្ញាកណ្ដាល​រាប់​ និង​ការ​បង្ហាញ​ភាពលេចធ្លោ​បែប​នេះ​​គ្រូៗ​នៅ​ចិន​សរសើរ​​ថាសមត្ថភាព​ល្អ​អាច​ឈាន​ទៅ​ប្រកួត​តាម​កម្មវិធី​ធំៗលំដាប់​ពិភពលោក​បាន​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេកគ្រុឌ

លោក​ ពេជ្រ​ សុផាន់​ បាន​ប្រាប់មក​កាន់​កម្ពុជា​ថ្មី​ថា​ ការ​ប្រកួត​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​ឯ​ប្រទេស​ចិន​នេះ​គឺ​មាន​ភាព​ល្បីល្បាញ​ និង​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​មែនទែន។​ អ្នក​នៅ​ប្រទេស​ចិន​នោះ​ចាប់​ផ្ដើម​ស្គាល់​គុន​ខ្មែរ​ហើយ​តាម​រយៈ​ការ​ចេញ​ទៅ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។​

រូបភាពលើផេកគ្រុឌ

ងាក​មក​និយាយ​ពី​កីឡាករ​ កីឡា​ការិនី​កម្ពុជា ដែល​ទៅ​ប្រកួត​រួម​ទាំង​ ពេជ្រ​ សម្បត្តិ​ ផង​នោះ​គឺ​មាន​គេ​ទទួល​ស្គាល់គុនខ្មែរ​ និង​សរសើរ​ថា​ល្អ។​ ចំពោះ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ គឺ​ខាង​ចិន​គេ​ថា​សមត្ថភាព​ប្រកួត​ល្អ​ប៉ុណ្ណេះ​អាច​ចេញ​ប្រកួត​តាម​កម្មវិធី​ធំៗ​លំដាប់​ពិភពលោក​បាន​ហើយ​ ព្រោះ​រូប​គេ​អាច​ឈ្នះ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ចិន​បាន​ដូច​នេះ។​

រូបភាពលើផេកគ្រុឌ

បញ្ជាក់​ដែរថា​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ក្នុង​ជំនួប​ជា​មួយ​ជើង​ខ្លាំង​របស់​ប្រទេស​ចិន​ ខាឡូ សូ (Carlos SU) ដោយ​វាយ​រហូត​អាជ្ញាកណ្ដាល​រាប់​ក្នុង​ទឹក​ទី១​ ផង​ និង​ដេញ​វាយ​ម្ចាស់​ផ្ទះ​ពេញ​ ៣ទឹក​ដោយ​មិន​ញញើត​អ្វី​បន្តិច​សោះ។​ ក្រោយ​បញ្ចប់​ការ​ប្រកួត​នោះ​គឺ​ឃើញ​កីឡាករ​ចិន​ដែល​ជា​ដៃគូ​ សម្បត្តិ​ ត្រូវ​បែក​មុខបែក​មាត់​យ៉ាង​ដំណំ៕​

រូបភាពលើផេកគ្រុឌ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម