Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តរតនគិរី បើកថ្នាក់បំពេញវិជ្ជាផ្តល់ឱកាសដល់សិស្សប្រឡងថ្នាក់ ឬបោះបង់ការសិក្សា

បានផុស

នៅ

មន្ទីរអប់រំ យុវជ និងកីឡាខេត្តរតនគិរី ប្រកាសបន្តបើកថ្នាក់បំពេញវិជ្ជាក្រៅម៉ោងធ្វើការសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (រៀនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)​ សម្រាប់សិស្សានុសិស្សដែលបោះបង់ចោលការសិក្សា ឬប្រឡងធ្លាក់ និងមានបំណងរៀនឡើងវិញដើម្បីទទួលបានសញ្ញាបត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនទាំងពីរភេទ ដែលជាមន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្មករ ព្រះសង្ឃ សិស្សបោះបង់ការសិក្សាពីសាលាចំណេះទូទៅ បុគ្គលិកអង្គការ និងប្រជាពលរដ្ឋគ្រប់រូប ដែលមានបំណងចង់បន្តការសិក្សា និងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)អាចដាក់ពាក្យសិក្សាបាន ។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យនិងបំពេញពាក្យជីវប្រវត្តិ និងភ្ជាប់ជាមួយឯកសាររួចយកទៅដាក់នៅបន្ទប់ការិយាល័យក្រៅប្រព័ន្ធ ចាប់ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ។ សម្រាប់ទីតាំងសិក្សាស្ថិតនៅ វិទ្យាល័យភូមិថ្មី ខេត្តរតនគីរី។

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម