Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅហ្វីលីពីន មនុស្សស្លាប់កើនដល់៧នាក់ និងរបួស ៣០០នាក់

បានផុស

នៅ

តួលេខចុងក្រោយគិតត្រឹមរសៀលថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសហ្វីលីពីន បានកើនដល់៧នាក់ ខណៈ៣០០នាក់របួសនិងប៉ះពាល់ជាង ២០ម៉ឺននាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រញ្ជួយដី២លើកផ្ទួនកម្រិត៧.៦រ៉ិចទ័រនិង៦.៨រ៉ិចទ័របានវាយប្រហារតំបន់ Manay នៃខេត្ត Davao Oriental កាលពីថ្ងៃសុក្រ ដោយក្រៅពីបណ្តាលឲ្យមានជនរងគ្រោះ វាក៏បង្កការខូចខាតដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

ដកស្រង់ប្រភពពីទីភ្នាក់ងារគ្រោះមហន្តរាយជាតិ សារព័ត៌មាន The Star បានរាយការណ៍ថា បន្ទាប់ពីការរញ្ជួយធំៗទាំងពីរលើក ក៏មានការរញ្ជួយតូចៗតាមពីក្រោយជាង ៧៩០លើកផងដែរ។

(រូបថត៖ Reuters)

សូមជម្រាបថា ហ្វីលីពីនឧស្សាហ៍កើតរញ្ជួយដីណាស់ ព្រោះទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះ ស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់មួយក្នុងចំណោមតំបន់ មានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើផែនដី។ ផ្លាកតិចតូនិចសំខាន់ៗជាច្រើនបានជួបគ្នានៅទីនេះ រួមមាន ផ្លាកសមុទ្រហ្វីលីពីន ផ្លាកអឺរ៉ាស៊ី និងផ្លាកប៉ាស៊ីហ្វិក។

ម្យ៉ាងនៅហ្វីលីពីន មានតំបន់ស្នាមប្រេះ Philippine Fault Zone និងស្នាមប្រេះសកម្មតូចៗជាច្រើនទៀត លាតសន្ធឹងឆ្លងកាត់កោះនានា ហើយក៏មានតំបន់ Subduction ដែលជាកន្លែងផ្លាកមួយលិចចុះក្រោមផ្លាកមួយទៀតព័ទ្ធជុំវិញប្រទេសផងដែរ បង្កើតឲ្យមានការរញ្ជួយដីខ្លាំងឥតឈប់ឈរ។

(រូបថត៖ Reuters)

ដោយសារអន្តរកម្មនៃផ្លាកទាំងនេះហើយ ទើបការរញ្ជួយដីទាំងជម្រៅរាក់ និងជ្រៅ កើតឡើងជាញឹកញាប់។ ច្បាស់ណាស់ ការរញ្ជួយដីជម្រៅរាក់ នឹងការបំផ្លិចបំផ្លាញធំធេង ដោយសារតែវាបញ្ចេញថាមពលនៅជិតតំបន់ដែលមានមនុស្សរស់នៅ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម