ព័ត៌មានអន្ដរជាតិ
ប៉ាតាយ៉ា ប្រទេសថៃ ប្រឈមភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់រហូតដល់ចុងខែតុលា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១៣ខែ តុលា នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងមួយ សម្រាប់ទីក្រុងប៉ាតាយ៉ា និងខេត្តជិតៗ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ចុងខែតុលាឯណោះ។

ខ្យល់មូសុងនិរតីនិងខ្យល់មូសុងសកម្មកំពុងវាយលុកភាគខាងកើត និងកណ្តាលប្រទេសថៃ ដែលនាំមកនូវអាកាសធាតុមិនស្ថិតស្ថេរ ខ្យល់បក់ខ្លាំង និងរលកខ្ពស់ទៅកាន់តំបន់ឆ្នេរតាមឈូងសមុទ្រថៃ។ ជាការឆ្លើយតបអាជ្ញាធរថៃអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ភ្លាមៗ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកលិចផ្លូវ និងការបិទផ្លូវ ជាពិសេសតំបន់ទំនាប និងកន្លែងមានលូបង្ហូរទឹក។ អ្នកស្រុកត្រូវបានណែនាំឲ្យផ្លាស់ទីវត្ថុមានតម្លៃទៅកាន់ទីទួលខ្ពស់ និងជៀសវាងការធ្វើដំណើរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង ឬស្ថានភាពទឹកជំនន់។

នាយកដ្ឋានឧតុនិយមថៃ ព្យាករណ៍ថា តំបន់ទាំងនេះជាពិសេសនៅប៉ាតាយ៉ានឹងជួបប្រទះភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ជាមួយខ្យល់បក់ពី ១០-២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកសមុទ្រមានកម្ពស់ដល់ទៅ ២ម៉ែត្រ នៅពេលមានខ្យល់ព្យុះ។ អ្នកអុំទូក និងអ្នកនេសាទត្រូវបានណែនាំយ៉ាងម៉ឺងម៉ាត់កុំឱ្យចេញទៅសមុទ្រអំឡុងពេលមានព្យុះ។
ហានិភ័យទឹកជំនន់នៅប៉ាតាយ៉ានឹងនៅតែមានកម្រិតខ្ពស់រហូតដល់ខ្យល់មូសុងចុះខ្សោយនៅចុងខែនេះ ហើយបានជំរុញសហគមន៍ឱ្យមានការប្រុងប្រយ័ត្នដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


