ព័ត៌មានជាតិ
ប្រធានសភាយករឿងដែលថៃបង្ករឿងនៅភូមិព្រៃចាន់ទៅថ្លែងនៅកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅប៉េកាំង
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានបន្តអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ។ សម្ដេចបានលើកឡើងថាទោះបីជាមានបទឈប់បាញ់ក្ដីតែថៃមិនឈប់នោះទេ ការរាយបន្លាលួស បានធ្វើទុក្ខបុកម្នេញពីកងទ័ពថៃលើជនស៊ីវិលកម្ពុជានៅតែមាន។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្ត្រី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថា ទោះមានបទឈប់បាញ់ក្តី ក៏ភាគីប្រទេសថៃនៅបន្តព្យាយាមរំលោភបំពានដល់កិច្ចព្រមព្រៀងឈប់បាញ់បន្តបន្ទាប់ ដោយបានបង្កឱ្យមានភាពតានតឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន តាមរយៈការរាយលួសបន្លា និងកង់ទ្បាន ការប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅតាមព្រំដែនជាដើម។
នៅចំពោះមុខថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្ដេចប្រធានរដ្ឋសភាបានអំពាវនាវឱ្យមានការតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីស្ដារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។

ការលើកឡើងរបស់សម្ដេចប្រធានសភាកម្ពុជាបន្ទាប់ពីបទឈប់បាញ់កម្ពុជា-ថៃត្រូវបានថៃបានបំពានជាបន្តបន្ទាប់ជាពិសេនៅភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីព្យាយាមដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យមិនបានសម្រេច ថៃបានប្រើប្រាស់ឧបករណ៍បំពងសំឡេងចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅទៅនោះ បើទោះបីជាមានការចុះសង្កេតការណ៍ដោយក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT ក៏ដោយ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមេគំនិតនៃការចាក់សំឡេងរំខាននេះ កាន់ ចមផ្លាំង ថាការធ្វើបែបនេះគឺដើម្បីដេញពលរដ្ឋខ្មែរដែលកំពុងរស់នៅខុសច្បាប់លើដីថៃ ហើយការចាក់នេះក៏ត្រូវបានរដ្ឋបាលខេត្តស្រះកែវ និងយោធភូមិភាគ១របស់ថៃអនុញ្ញាតផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី១១ ខែតុលា បានផ្ញើលិខិតមួយច្បាប់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ដើម្បីរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្សរបស់ថៃមកលើពលរដ្ឋកម្ពុជា ក៏ដូចជាអញ្ជើញលោក Volker មកមើលដោយផ្ទាល់ផងដែរ។ ស្ថាប័នសិទ្ធិមនុស្សកម្ពុជានេះបានអំពាវនាវដល់ស្ថាប័នសិទ្ធិមនុស្សសហប្រជាជាតិ ធ្វើការស៊ើបអង្កេតជាបន្ទាន់ អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា ធានាការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


