ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ ៖ រាជរដ្ឋាភិបាលជំរុញប្រែក្លាយជនបទឲ្យទៅជា តំបន់រីកចម្រើន មុនកម្ពុជាឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០
លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអភិវឌ្ឍជនបទ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីប្រែក្លាយតំបន់ជនបទឲ្យទៅជាតំបន់មានភាពរីកចម្រើន និងស៊ីវិល័យ មុននឹងកម្ពុជាឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ការលើកឡើងនេះក្នុងឱកាស លោក អ៊ិន ចន្ថា បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការថែទាំជាប្រចាំផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ១៦ ខ្សែ ប្រវែងសរុប ៩៥៩០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ស្ថិតក្នុងឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន នៅខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក អ៊ិន ចន្ថា លើកឡើងបន្តថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នឹងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទតាមរយៈការស្តារ , ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទជាដើម។ សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។

ជុំវិញការអភិវឌ្ឍផ្លូវ ១៦ ខ្សែ លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែ បញ្ចប់ទៅតាមផែនការ និងប្រកបដោយគុណភាពខ្ពស់ ធានាការប្រើប្រាស់ដល់សហគមន៍មូលដ្ឋាន និងសាធារណជនធ្វើដំណើរឆ្លងកាត់ជាដើម។

លោកបានសំណូមពរដល់ម្ចាស់គម្រោង ត្រូវយកចិត្តទុកដាក់លើការថែទាំឲ្យបានជាប្រចាំ ដើម្បីរក្សាគុណភាពឲ្យបានល្អប្រសើរ ជាប្រយោជន៍សម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវថែរក្សាការពារសុខសន្តិភាពឲ្យខាងតែបាន។ ចូលរួមថែរក្សាផ្លូវ និងសំណង់សិល្បការ្យទាំងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង ព្រមទាំងមានជំនឿទុកចិត្តលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឋាមវ័ន្តផងដែរ។
បើតាមរបាយការណ៍របស់លោក ហ៊ត ឫទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១៦ ខ្សែ ប្រវែងសរុប ៩៥ ៩០០ ម ទទឹង ៥ ម ស្ថិតក្នុងឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ សង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គម្រោងលេខ DRR-RM-2025-No.015) ទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។ ចំពោះការងារនេះ សម្រេចបានលទ្ធផលដូចខាងក្រោម ៖ ការងារបំពេញដី តាមជើងទេរសងខាងផ្លូវ សម្រេចបាន ១០០% , ការងារថែមល្បាយថ្មភ្នំ សម្រេចបាន ១០០% , ការងារកៀរផ្លូវល្បាយថ្មភ្នំ សម្រេចបាន ១០០% , ការងារសម្អាតលូមូល លូប្រអប់ ស្ពានទទឹងផ្លូវ និងប្រឡាយបើកមុខទឹកហូរចេញពីលូ សម្រេចបាន ១០០% និងការងារសម្អាតរុក្ខជាតិសងខាងផ្លូវ (800_CV) សម្រេចបាន ១០០% ។ សរុបមក ការអនុវត្តលើគម្រោងសម្រេចបាន ១០០% ស្របតាមកិច្ចសន្យា និងតាមបទដ្ឋានបច្ចេកទេសផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


