ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាងថាមានទាហានរុស្ស៊ីស្លាប់និងរបួស ១,៥លាននាក់ក្នុងសង្រ្គាមអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសរុស្ស៊ីមានទាហានចំនួន ១,៥លាននាក់បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដែលជាតួលេខមួយខ្ពស់ជាងការប៉ាន់ប្រមាណរបស់ភ្នាក់ងារឯករាជ្យ ឬផ្លូវការផ្សេងៗ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាហ្សង់ទីន Javier Milei កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥ លោក ត្រាំ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គួរតែ«ធ្វើអ្វីមួយអំពីសង្គ្រាម» ដោយហៅវាថាជាការបរាជ័យដ៏អាក្រក់មួយដែលតាមការពិតសង្គ្រាម«គួរតែត្រូវបានយកឈ្នះក្នុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះ»។ លោកបានបន្ថែមថា ជម្លោះដែលឥឡូវឈានចូលដល់ឆ្នាំទីបួនហើយគឺ«ធ្វើឲ្យលោកពូទីនមើលទៅអាក្រក់ខ្លាំងណាស់»។
ទោះយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានផ្តល់ព័ស្តុតាងសម្រាប់តួលេខរបស់គាត់ទេ។ ការវាយតម្លៃចារកម្មលោកខាងលិចបង្ហាញថា ជនរងគ្រោះស្លាប់ និងរបួសរបស់រុស្ស៊ី អាចជិតឬលើសពី១លាននាក់ ខណៈការរាប់ឯករាជ្យដោយប្រព័ន្ធផ្សព្វផ្សាយ Mediazona និងភ្នាក់ងារ BBC នៅរុស្ស៊ី បានបញ្ជាក់ថា ទាហានរុស្ស៊ីប្រហែល ១៣៥ ០០០នាក់ត្រូវបានសម្លាប់ គិតត្រឹមខែតុលាឆ្នាំ២០២៥។
លោក ត្រាំ ក៏បានសរសើរការតស៊ូរបស់អ៊ុយក្រែនដែរ ដោយនិយាយថា «តើនរណានឹងគិតថាអ៊ុយក្រែនអាចប្រយុទ្ធជាមួយរុស្ស៊ីបានរយៈពេលបួនឆ្នាំរហូតដល់មានការជាប់គាំងបែបនេះ?»។
លោក ត្រាំ គ្រោងនឹងជួបប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃទី១៧ខែតុលា ជាមួយនឹងការពិភាក្សាដែលរំពឹងថានឹងផ្តោតលើជំនួយយោធា រួមទាំងសំណើរបស់ទីក្រុងកៀវសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ផងដែរ។ លោក ត្រាំ បានឲ្យដឹងថា លោកអាចនិយាយជាមួយលោក ពូទីន មុនពេលសម្រេចចិត្តថាតើត្រូវយល់ព្រមលើអាវុធននេះ ដោយហៅពួកវាថាជា«អាវុធដ៏ខ្លាំងក្លាណាស់»។
មីស៊ីល Tomahawk ដែលមានល្បឿនលឿនហើយរយៈចម្ងាយរហូតដល់ ២ ៥០០គីឡូម៉ែត្រ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកចូលយ៉ាងជ្រៅនៅក្នុងទឹកដីរុស្ស៊ី ដែលទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថាវានឹងឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


