Connect with us

សេដ្ឋកិច្ច

អូទ្រីស គ្រោងពង្រីកការធ្វើពាណិជ្ជកម្ម-វិនិយោគជាមួយវិស័យឯកកម្ពុជា លើវិស័យសំខាន់ៗ ៤

បានផុស

នៅ

លោក​ Michael Friedl ទីប្រឹក្សាពាណិជ្ជកម្មប្រទេសអូទ្រីស និងជាប្រធាន ADVANTAGE AUSTRIA ប្រចាំកម្ពុជា បាន​គូស​បញ្ជាក់ពីបំណងរបស់វិស័យឯកជនអូទ្រីស នៅ​ក្នុងការ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​មួយ​វិស័យ​ឯកជន​នៅ​កម្ពុជា ទៅ​លើ​វិស័យ​សំខាន់​ចំនួន ៤ រួម​មាន ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ចូល​ជួប​ជា​មួយ​លោក​ស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូទ្រីស។

លោក​ស្រី រដ្ឋលេខាធិការ បានលើក​ឡើងអំពី​កិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការ​ពង្រឹង​អនុលោមភាព​ទៅនឹងបទប្បញ្ញត្តិ និងស្តង់ដារអន្តរជាតិ ដើម្បី​ត្រៀមខ្​លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ជា​មួយ​គ្នា​នោះ លោក​ស្រី ក៏​បាន​លើកឡើងអំពីសក្តានុពលនៃវិស័យសំខាន់ៗ មួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម ដូចជាការកែច្នៃកសិផល (អង្ករ ស្វាយចន្ទី ម្រេច និងដំឡូងមី) និងឧស្សាហកម្ម (សំលៀកបំពាក់ ស្បែកជើង និងកង់) ព្រមទាំងការផ្តោតរបស់កម្ពុជាលើការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward Linkage) ជាដើម។

ឆ្លៀតក្នុងឱកាសនោះ លោក​ស្រី​រដ្ឋលេខាធិការ ក៏បានស្នើសុំភាគីមិត្តពិចារណាលើការបង្កើតក្របខណ្ឌរួមគ្នា តាមរយៈកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា វាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម។

ជាកិច្ចឆ្លើយតប ប្រធានសភាពាណិជ្ជកម្មប្រទេសអូទ្រីស បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចអូទ្រីស និង​បញ្ជាក់ពីបំណងរបស់វិស័យឯកជនអូទ្រីស ក្នុងការពង្រីកការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​មួយ​វិស័យ​ឯកជន​កម្ពុជា ព្រម​ទាំង​លើក​ឡើង​អំពីវិស័យ​ដែល​ចាប់អារម្មណ៍រួមមាន ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។

ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការជួយជំរុញកិច្ចសហការរវាងវិស័យឯកជន ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ននិងចីរភាព៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម