Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក អ៊ង រី តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ កម្លាំងស្នាក់ការសន្តិសុខ៧០៩ បានសហការជាមួយប្រធានមន្ទីរ ស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ចុះធ្វើការបង្រ្កាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ លី ឯក ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាកសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ដោយសមត្ថិកិច្ច រឹបអូបបានវត្ថុតាង រួមមាន៖ ១-ម្សៅពណ៍សថ្លា (សង្ស័យសារធាតុញៀន) ចំនួន ១៥កញ្ចប់ធំតូច ស្មើ ៧៥,៧៧ក្រាម, ២- ជញ្ជិងថ្លឹង ១គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម